សម្ដេចធិបតីនឹងអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅបញ្ជាការដ្ឋានការពារកោះឆ្នេរនៅរសៀលថ្ងៃទី៩វិច្ឆិកា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតីនឹងអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅបញ្ជាការដ្ឋានការពារកោះឆ្នេរនៅរសៀលថ្ងៃទី៩វិច្ឆិកា

សម្ដេចធិបតីនឹងអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅបញ្ជាការដ្ឋានការពារកោះឆ្នេរនៅរសៀលថ្ងៃទី៩វិច្ឆិកា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្រុកភ្នំស្រួច ខេត្តកកំពង់ស្ពឺ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យ គឺជាថ្ងៃអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រ។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារជាតិបានឱ្យដឹងថា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្រុកភ្នំស្រួច ខេត្តកកំពង់ស្ពឺ ហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គមេបញ្ជាការ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាអគ្គបញ្ជាការរង គឺអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចទាំង៧គោលដៅព្រមគ្នាតែម្តង។

គួររម្លឹកឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា គឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនៅគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រដើម្បីចូលរួមក្នុងការពង្រឹងកងទ័ព។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ឆ្នាំដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន ១ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៦។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ ដែលជាតម្រូវការរបស់ជាតិ។ ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបាន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានារដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា