ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តគណៈគ្រូពេទ្យរាជធានីភ្នំពេញ លើកទី៧ «សុខភាព និងជីវិត» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តគណៈគ្រូពេទ្យរាជធានីភ្នំពេញ លើកទី៧ «សុខភាព និងជីវិត»

ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តគណៈគ្រូពេទ្យរាជធានីភ្នំពេញ លើកទី៧ «សុខភាព និងជីវិត»

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញបើកទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត (Continuous Professional Development – CPD) គណៈគ្រូពេទ្យរាជធានីភ្នំពេញ លើកទី៧ ក្រោមប្រធានបទ«សុខភាព និងជីវិត» នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកវេជ្ជបណ្ឌិត តាន់ ប៉េងប៉ស់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គោលបំណងសំខាន់ៗនៃទិវាអភិវឌ្ឍវិជ្ជាជីវៈបន្តនេះ គឺដើម្បីពង្រឹងសមត្ថភាព បណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពចំណេះដឹងវេជ្ជសាស្ត្រថ្មីៗដល់គ្រូពេទ្យគ្រប់លំដាប់ថ្នាក់។ លើកកម្ពស់ក្រមសីលធម៌ ក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្កល់ផលប្រយោជន៍អ្នកជំងឺជាធំ និងធានាគុណភាពសេវា ជំរុញវប្បធម៌គុណភាព សុវត្ថិភាពអ្នកជំងឺ និងគណនេយ្យភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយសមធម៌។
         
ទន្ទឹមគ្នានោះដែរ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែក៩ មណ្ឌលសុខភាព៤៦ និងប៉ុស្តិ៍សុខភាព៦ និងមានមូលដ្ឋានសុខាភិបាលឯកជនច្រើនលើសលប់ ក្នុងនោះមន្ទីរពេទ្យឯកជនចំនួន២០ មន្ទីរពហុព្យាបាល៨៤ មន្ទីរសម្រាកព្យាបាល៣១៧ បន្ទប់ពិគ្រោះជំងឺទូទៅ១៦០០ នេះមិនទាន់និយាយបន្ទប់ថែទាំ។ សរុបទៅបើនិយាយពាក្យថា «បន្ទប់» គឺមានបន្ទប់ពិគ្រោះជំងឺ បន្ទប់ថែទាំ បន្ទប់ពិគ្រោះជំងឺឯកទេស ជាង៤០០០។ ថ្វីត្បិតថា មានចំនួនច្រើន ប៉ុន្តែក្រុមគ្រូពេទ្យមួយចំនួន បម្រើការងាររដ្ឋផង និងឯកជនផង ក្នុងនោះអ្នកបម្រើការងារឯកជនមានចំនួនតិចតួច។ ដូច្នេះយើងត្រូវពង្រឹងសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាព្យាបាល ដែលតម្រូវឲ្យក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវតែចូលរួមរៀនបន្ត ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដែលនេះជានិន្នាការទូទៅ និងជាស្តង់ដារនៅលើសកលលោក។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានសង្កត់ធ្ងន់ថា ក្នុងបរិបទ នៃវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត និងបច្ចេកវិទ្យាសុខាភិបាលដែលកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស ការអភិវឌ្ឍវិជ្ជាជីវៈបន្ត មិនមែនជាជម្រើសទៀតទេ ក៏ប៉ុន្តែគឺជាកតាព្វកិច្ចសម្រាប់គ្រូពេទ្យគ្រប់រូប។ ដូច្នេះគ្រូពេទ្យម្នាក់ៗ មិនអាចពឹងផ្អែកតែលើចំណេះដឹង និងជំនាញដែលទទួលបាននូវពេលដែលបញ្ចប់ការសិក្សា ហើយនិងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យប៉ុណ្ណោះទេ។ យើងត្រូវបន្តការសិក្សាស្រាវជ្រាវ ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងពង្រឹងជំនាញជាប្រចាំ ដើម្បីធានាថា ការធ្វើរោគវិនិច្ឆ័យ ការសម្រេចចិត្តព្យាបាល និងការថែទាំអ្នកជំងឺស្របតាមស្តង់ដាវិទ្យាសាស្រ្ត វេជ្ជសាស្រ្តទំនើប។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានផ្តល់ប្រសាសន៍គូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈគ្រូពេទ្យកម្ពុជា នឹងបន្តពង្រឹងប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត (CPD) ឱ្យកាន់តែមានគុណភាព ធានាបាននូវស្តង់ដារ និងប្រសិទ្ធភាពខ្ពស់។ ការធ្វើបែបនេះ គឺដើម្បីធានាឱ្យបាននូវការផ្សារភ្ជាប់គ្នារវាងការអភិវឌ្ឍចំណេះដឹងថ្មីៗ ទៅនឹងការអនុវត្តសមត្ថភាពជាក់ស្តែងក្នុងការព្យាបាល ព្រមទាំងការបន្តអាជ្ញាបណ្ណវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា