ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីធានាចីរភាព ភាពធន់ និងបរិយាបន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីធានាចីរភាព ភាពធន់ និងបរិយាបន្ន

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីធានាចីរភាព ភាពធន់ និងបរិយាបន្ន

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាសភាស្តីពី «ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧» ដោយមានការចូលរួមពីសមាជិករដ្ឋសភា-ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីវឌ្ឍនភាព និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបានកំណើនជាមធ្យម ៨,២% ក្នុងមួយឆ្នាំ អំឡុងពីរទសវត្សមុនឆ្នាំ២០២០ ខណៈកំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថានឹងមាន ៤% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧ ទោះប្រឈមនឹងភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ សង្គ្រាមនៅមជ្ឈិមបូព៌ា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងក៏ដោយ។ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមបណ្ឌិតបានបន្ថែមថា តាមទិន្នន័យ IMF អនុបាតបំណុលរដ្ឋរបស់កម្ពុជាមានប្រមាណ ២៦% នៃផលិតផលក្នុងស្រុកសរុប ទាបជាងវៀតណាម ៣១% ថៃ ៦៣% និងឡាវ ៩៩% ដែលឆ្លុះបញ្ចាំងពីលំហហិរញ្ញវត្ថុសម្រាប់គាំទ្រការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានស្នើឱ្យបន្តជំរុញពិពិធកម្មសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍដំណាំតម្លៃខ្ពស់ ជាពិសេសកាហ្វេ និងកាកាវ ព្រមទាំងពង្រឹងការកែច្នៃ ការតភ្ជាប់ទីផ្សារ និងកិច្ចសហការស្រាវជ្រាវជាមួយគ្រឹះស្ថានឧត្តមសិក្សាផ្នែកកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលកសិករ និងភាពប្រកួតប្រជែងរបស់កម្ពុជា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា