អ៊ីស្រាអែល ព្រមានថា បេសកកម្មយោធាប្រឆាំង អ៊ីរ៉ង់ មិនទាន់បញ្ចប់នៅឡើយទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានថា បេសកកម្មយោធាប្រឆាំង អ៊ីរ៉ង់ មិនទាន់បញ្ចប់នៅឡើយទេ

អ៊ីស្រាអែល ព្រមានថា បេសកកម្មយោធាប្រឆាំង អ៊ីរ៉ង់ មិនទាន់បញ្ចប់នៅឡើយទេ

តេហេរ៉ង់ ៖ បេសកកម្មយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ មិនទាន់បញ្ចប់នៅឡើយទេ ខណៈដែលទីក្រុងតេហេរ៉ង់កំពុងព្យាយាមស្តារសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរឡើងវិញ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ។

ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធមួយ កាលពីថ្ងៃអាទិត្យ លោក Katz ចោទប្រកាន់ថា អ៊ីរ៉ង់កំពុងព្យាយាមស្តារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ ព្រមទាំងសកម្មភាពអរិភាពធ្ងន់ធ្ងរផ្សេងទៀត ដែលនឹងធ្វើឱ្យរដ្ឋអ៊ីស្រាអែលប្រឈមមុខនូវគ្រោះថ្នាក់ជាក់ស្តែង ។

ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ អះអាងថា អ៊ីស្រាអែលនឹងមិនអាចទទួលយកការគំរាមកំហែងទាំងនេះបានឡើយ ហើយក៏នឹងចាត់វិធានការតាមការចាំបាច់ផងដែរ ។

លោក Katz ដែលមានវ័យ៧១ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា អ៊ីស្រាអែលមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាងពេលណាៗទាំងអស់ ក្នុងការទប់ស្កាត់ការគំរាមកំហែងជាមុន ក៏ដូចជាអនុវត្តគោលនយោបាយសកម្ម ព្រមទាំងវាយលុកប្រឆាំងនឹងសត្រូវរបស់ខ្លួន ។

ក្រៅពីបញ្ហាអ៊ីរ៉ង់ លោក Katz ក៏បានប្រកាសដែរថា កងទ័ពអ៊ីស្រាអែលនឹងមិនដកចេញពីតំបន់ដែលខ្លួនកំពុងកាន់កាប់នៅក្នុងតំបន់ហ្គាហ្សា ប្រទេសលីបង់ និង ស៊ីរីនោះឡើយ ។

ដោយលោកបានព្រមានធ្ងន់ៗថា ក្រុមហេសបូឡា នឹងប្រឈមមុខនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្រុមសកម្មប្រយុទ្ធមួយនេះ ចូលរួមជាមួយអ៊ីរ៉ង់ ក្នុងការវាយប្រហារលើអ៊ីស្រាអែល ។

ហើយលោកថែមទាំងអំពាវនាវឱ្យប្រជាជនអ៊ីស្រាអែលរួបរួមគ្នា ដើម្បីត្រៀមខ្លួនតតាំងជាមួយនឹងបញ្ហាប្រឈមធំៗ ដែលអាចកើតមាននៅពេលខាងមុខ ជាពិសេសនៅពេលដែលសន្តិសុខជាតិនៅតែជាបញ្ហាចម្បង ។

ការអត្ថាធិប្បាយរបស់លោក Katz ធ្វើឡើងចំពេលដែលមេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល លោក Gadi Eisenkot កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីលទ្ធផលបោះឆ្នោតបានធ្វើឱ្យក្រុមចម្រុះនយោបាយស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាត់បង់សំឡេងភាគច្រើននៅក្នុងសភា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា