លោក Trump ថា ការបញ្ចប់សង្គ្រាម អាមេរិក-អ៊ីរ៉ង់ កំពុងមានសន្ទុះវិជ្ជមាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា ការបញ្ចប់សង្គ្រាម អាមេរិក-អ៊ីរ៉ង់ កំពុងមានសន្ទុះវិជ្ជមាន

លោក Trump ថា ការបញ្ចប់សង្គ្រាម អាមេរិក-អ៊ីរ៉ង់ កំពុងមានសន្ទុះវិជ្ជមាន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងអះអាងកាលពីថ្ងៃ ចន្ទ ថា កិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងមានសន្ទុះវិជ្ជមាន បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani នៅសេតវិមាន ។

មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពយោធា ប្រសិនបើមានការផ្លាស់ប្តូរស្ថានការណ៍ណាមួយនៅមជ្ឈិមបូព៌ា ប៉ុន្តែបច្ចុប្បន្ន លោកមើលឃើញថា លទ្ធភាពបែបនេះប្រហែលជាមិនអាចកើតឡើងនោះទេ ។

លោក ត្រាំ បានពន្យល់ថា មូលហេតុដែលវាមិនអាចកើតឡើង គឺដោយសារតែអាមេរិកកំពុងមើលឃើញសន្ទុះវិជ្ជមានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមមួយនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរការចរចា ឬលក្ខខណ្ឌនៃការបញ្ចប់ជម្លោះឡើយ ។

យ៉ាងណា ប្រធានាធិបតីអាមេរិកដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា កាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន គុយវ៉ែត និងប្រទេសដទៃទៀតក្នុងតំបន់ គាំទ្រការរក្សាការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិកលើអ៊ីរ៉ង់ ដូចស្ថានភាពបច្ចុប្បន្ន ព្រមទាំងប្រតិបត្តិការថ្មី «Iron Gate» ដែលមានគោលបំណងរឹតត្បិតផ្លូវផ្គត់ផ្គង់សម្ភារៈយោធារបស់អ៊ីរ៉ង់តាមផ្លូវគោក ។

ប៉ុន្តែលោកថា ប្រទេសទាំងនេះចង់ឱ្យស្ថានភាពសព្វថ្ងៃបន្តរក្សាដដែល ហើយបានយល់ស្របគ្នាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានជាដាច់ខាត ដែលនេះជាបញ្ហាមិនអាចចរចាបន្ធូរបន្ថយបានឡើយ ទោះបីជាទីក្រុងតេហេរ៉ង់បានអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសន្តិភាពក៏ដោយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា