ជំនួបរុស្ស៊ី-អ៊ុយក្រែន គាំទ្រដោយអាមេរិក រៀបចំឡើងនៅថ្ងៃនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនួបរុស្ស៊ី-អ៊ុយក្រែន គាំទ្រដោយអាមេរិក រៀបចំឡើងនៅថ្ងៃនេះ

ជំនួបរុស្ស៊ី-អ៊ុយក្រែន គាំទ្រដោយអាមេរិក រៀបចំឡើងនៅថ្ងៃនេះ

អាប៊ុយដាប៊ី ៖ នៅថ្ងៃអង្គារនេះ រុស្ស៊ី និងអ៊ុយក្រែន នឹងជួបចរចាដោយមានសហរដ្ឋអាមេរិកគាំទ្រ រយៈពេលពីរថ្ងៃ ពោលគឺបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ លើកឡើងថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយអាចនឹងកើតឡើង។ នេះគឺជាជំនួបលើកដំបូងរបស់ភាគីគូជម្លោះ ចាប់តាំងពីខែកុម្ភៈមក។

ជំនួបនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយអាចនឹងកើតឡើងនៅក្នុងសង្គ្រាមដែលមានរយៈពេល ៤ ឆ្នាំកន្លះមកនេះ ហើយកិច្ចព្រមព្រៀងនោះអាចរួមបញ្ចូលទាំងបញ្ហាសន្តិសុខនៅអឺរ៉ុបផងដែរ។

បើតាម Reuters, បណ្តាប្រទេសមហាអំណាចអឺរ៉ុប រួមមាន បារាំង អាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុប នឹងបញ្ជូនមន្ត្រីទៅចូលរួមក្នុងការចរចានៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ប៉ុន្តែរុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចង់ឱ្យភាគីអឺរ៉ុបចូលរួមក្នុងការចរចានេះទេ។

មន្ត្រីនៅទីក្រុងកៀវបានឱ្យដឹងថា ជំនួសមកវិញ គណៈប្រតិភូអ៊ុយក្រែននឹងជួបពិភាក្សាដាច់ដោយឡែកមួយ ដើម្បីជម្រាបជូនសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនអំពីវឌ្ឍនភាពនៃការចរចា។

គណៈប្រតិភូរុស្ស៊ី ដែលដឹកនាំដោយលោក Vladimir Medinsky ជំនួយការរបស់វិមានក្រឹមឡាំង ក្នុងនាមជាអ្នកចរចាធំ នឹងមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ជាលើកដំបូង និងមន្ត្រីយោធាជាន់ខ្ពស់ លោក Yuri Zhigarlovsky។

បន្ទាប់ពីបានជួបពិភាក្សាជាលក្ខណៈឯកជនជាមួយបេសកជនរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុន នៅឯសេតវិមាន, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា កិច្ចព្រមព្រៀងសន្តិភាពមួយអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា