សោកនាដកម្មរថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹក នៅស្រុកខ្សាច់កណ្តាល ឆក់យកជីវិតកុមារ ៥នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សោកនាដកម្មរថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹក នៅស្រុកខ្សាច់កណ្តាល ឆក់យកជីវិតកុមារ ៥នាក់

សោកនាដកម្មរថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹក នៅស្រុកខ្សាច់កណ្តាល ឆក់យកជីវិតកុមារ ៥នាក់

នាព្រឹកថ្ងៃទី១០ វិច្ឆិកានេះ ដោយសិស្ស​សាលាឯកជនចំនួន ៥នាក់ បានបាត់បង់ជីវិត និង ២នាក់​ទៀតរងរបួស ក្នុងចំណោមសិស្សសរុប ២៦នាក់ បន្ទាប់​ពីរថយន្តឈ្នួលឯកជនដែលដឹកពួកគេ បានជួប គ្រោះថ្នាក់​បើក​ធ្លាក់​ចូលទៅក្នុងស្រះទឹក ស្ថិតក្នុង​ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

លោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់​កណ្តាល បានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើង​ដោយសារ​រថយន្តដឹក​សិស្សបានបើកគេចម៉ូតូមួយគ្រឿង បណ្តាលឱ្យរេចង្កូត​ធ្លាក់​ចូល​ទៅក្នុងស្រះទឹកយ៉ាងជ្រៅ រហូតលិចបាត់​រថយន្តតែ​ម្តង។ ភ្លាមៗបន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋ​នៅជិតខាងបានចុះជួយសង្គ្រោះបន្ទាន់ ដោយជួយ​សង្គ្រោះ​សិស្សចំនួន ២១នាក់ ឱ្យរួចផុតពី​គ្រោះថ្នាក់ ។ចំណែករថយន្តក៏ត្រូវបានអាជ្ញាធរស្រង់ចេញពីទឹកស្រះរួចរាល់ដែរ។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ​នៅនឹង​កន្លែង។ រីឯសិស្សសាលាដែល​រងរបួស ត្រូវបានបញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកឯសពកុមារ​រងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់​ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាម​ប្រពៃណី៕

ដោយ៖ទួន សុផល

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា