លោក ត្រាំ ប្រកាសផ្អាកវាយអ៊ីរ៉ង់ តាមសំណើ ៥ប្រទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសផ្អាកវាយអ៊ីរ៉ង់ តាមសំណើ ៥ប្រទេស​

លោក ត្រាំ ប្រកាសផ្អាកវាយអ៊ីរ៉ង់ តាមសំណើ ៥ប្រទេស​

វ៉ាស៊ីនតោន​ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទថា លោកគ្រោងនឹងផ្អាកការវាយប្រហារយោធាថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានសំណើពីបណ្តាប្រទេសក្នុង​តំបន់ យ៉ាងតិចចំនួន៥​​។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters, លោក ត្រាំ បានលើកឡើង​ចំៗពីប្រទេសកាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាត អារ៉ាប់រួម បារ៉ែន កូវ៉ែត និងប្រទេសផ្សេងទៀត ដែលមិនចង់ឃើញសហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីៗនោះទេ។

លោក ត្រាំ បានថ្លែងបែបនេះ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីកាតា គឺលោក Sheikh Mohammed bin Abdulrahman Al-Thani ដែលដើរតួនាទីជាអ្នកសម្របសម្រួលដ៏សំខាន់ជាមួយទីក្រុងតេហេរ៉ង់។
​
ជំនួបនេះធ្វើឡើងក្នុងពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមកំពុងត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។

ជម្លោះនេះបានអូសបន្លាយពេលជាង ៨ ខែមកហើយ ចាប់តាំងពីលោក ត្រាំ បានចាប់ផ្តើមវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា