រុស្ស៊ី ព្រមានប្រទេសដែលកំពុងបង្ហាត់ទ័ពត្រៀមដាក់នៅ អ៊ុយក្រែន នឹងក្លាយជាគោលដៅកម្ចាត់ស្របច្បាប់របស់ក្រុងមូស្គូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានប្រទេសដែលកំពុងបង្ហាត់ទ័ពត្រៀមដាក់នៅ អ៊ុយក្រែន នឹងក្លាយជាគោលដៅកម្ចាត់ស្របច្បាប់របស់ក្រុងមូស្គូ

រុស្ស៊ី ព្រមានប្រទេសដែលកំពុងបង្ហាត់ទ័ពត្រៀមដាក់នៅ អ៊ុយក្រែន នឹងក្លាយជាគោលដៅកម្ចាត់ស្របច្បាប់របស់ក្រុងមូស្គូ

មូស្គូ ៖ រុស្ស៊ីបានធ្វើការព្រមានធ្ងន់ៗកាលពីចុងសប្តាហ៍មុនថា ប្រទេសដែលកំពុងហ្វឹកហ្វឺនកងទ័ព ដើម្បីត្រៀមដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែន នឹងក្លាយជាគោលដៅកម្ចាត់ស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធក្រុងមូស្គូ ។

បើតាមសារព័ត៌មាន UNB, ការព្រមាននេះធ្វើឡើង ចំពេលការធ្វើសមយុទ្ធយោធាពហុជាតិសាសន៍មានឈ្មោះថា «Koalicja 26.2» កំពុងប្រព្រឹត្តទៅនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយឌឺដងចំៗថា សមយុទ្ធដែលចាប់ផ្តើម អំឡុងកិច្ចប្រជុំរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែននៅនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមកំពុងបានបង្ហាញថា អឺរ៉ុបអាចត្រឹមតែបញ្ចេញសាច់ដុំយោធាប៉ុណ្ណោះ ហើយមិនមានសូម្បីតែតួនាទីនៅលើតុចរចា ។

ម្យ៉ាងវិញទៀត ផែនការដាក់ពង្រាយកងទ័ពបរទេសនៅអ៊ុយក្រែន គឺមានតែធ្វើឱ្យភ្លើងសង្គ្រាមដែលបានឆាបឆេះរោលរាលឈានចូលដល់ឆ្នាំទី៥មួយនេះ កាន់តែរីកធំឡើងប៉ុណ្ណោះ ។

លោកស្រី Maria Zakharova បញ្ជាក់ថា ការរីកធំនៃជម្លោះនេះ គឺបណ្តាលមកប្រទេសលោកខាងលិច មិនបានអើពើទាល់តែសោះ ចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ។

ជាក់ស្តែង ចក្រភពអង់គ្លេស និងបារាំងបានបង្ហាញពីចេតនាចង់រក្សាវត្តមានយោធារបស់ពួកគេនៅអ៊ុយក្រែន តាមរយៈការដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ ដើម្បីប្រឈមមុខនឹងរុស្ស៊ី ក៏ដូចជាធ្វើឱ្យរុស្ស៊ីទទួលបរាជ័យផ្នែកយោធា ។

យ៉ាងណា អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងកម្លាំងយោធាបរទេសនៅអ៊ុយក្រែន គឺជារឿងដែលរុស្ស៊ីមិនអាចទទួលយកបានជាដាច់ខាត មិនថា ក្រោមក្របខណ្ឌនៃ ការស្ម័គ្រចិត្ត ឬក្រោមក្រុមចម្រុះណាមួយក៏ដោយ ។

លោកស្រី Maria Zakharova ពន្យល់ថា វត្តមានកងទ័ពបរទេសនឹងបង្កើតការគំរាមកំហែងបន្ថែមដល់សន្តិសុខរបស់រុស្ស៊ី ជាពិសេសមានតែអូសទាញសមាជិកអឺរ៉ុបនៃអង្គការណាតូ លូកដៃចូលកាន់តែជ្រៅទៅក្នុងជម្លោះមួយនេះប៉ុណ្ណោះ ។

លោកស្រីសង្កត់ធ្ងន់ទៀតថា ទោះបីមានការលូកផ្ទាល់ពីអឺរ៉ុបក៏ដោយ ក៏រុស្ស៊ីនឹងនៅតែបន្តសម្រេចគោលដៅដែលទីក្រុងមូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស» ប្រឆាំងនឹងអ៊ុយក្រែនឱ្យខានតែបាន ៕

ប្រភព ៖ UNB ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា