Vietjet ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រថ្ងៃទី១១ ខែ១១ លើសំបុត្រប្រភេទ Eco ចាប់ពី ០ ដុល្លារឡើង អមដោយការបើកជើងហោះហើរថ្មីចំនួន ៣ ទៅកាន់ប្រទេសហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Vietjet ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រថ្ងៃទី១១ ខែ១១ លើសំបុត្រប្រភេទ Eco ចាប់ពី ០ ដុល្លារឡើង អមដោយការបើកជើងហោះហើរថ្មីចំនួន ៣ ទៅកាន់ប្រទេសហ្វីលីពីន

Vietjet ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រថ្ងៃទី១១ ខែ១១ លើសំបុត្រប្រភេទ Eco ចាប់ពី ០ ដុល្លារឡើង អមដោយការបើកជើងហោះហើរថ្មីចំនួន ៣ ទៅកាន់ប្រទេសហ្វីលីពីន

*** បន្ថែមការបញ្ចុះតម្លៃរហូតដល់ ២៥% លើថ្លៃសំបុត្រ Deluxe ផ្តល់ឱកាសកាន់តែច្រើនដល់អ្នកដំណើរនៅប្រទេសកម្ពុជាក្នុងការដើរកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦ – អ្នកដំណើរនៅកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃថ្ងៃទី១១ ខែ១១ រយៈពេល ៣ ថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាមួយនឹងសំបុត្រប្រភេទ Eco រាប់លានសន្លឹកចាប់ពី ០ ដុល្លារឡើងទៅ (មិនរាប់បញ្ចូលថ្លៃពន្ធ និងសេវាផ្សេងៗ) និងការបញ្ចុះតម្លៃរហូតដល់ ២៥% លើថ្លៃសំបុត្រ Deluxe ខណៈដែលក្រុមហ៊ុនបន្តពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនតាមរយៈការបើកជើងហោះហើរថ្មីចំនួន ៣ ខ្សែ តភ្ជាប់ប្រទេសវៀតណាម និងហ្វីលីពីន។

សម្រាប់អ្នកដំណើរមកពីប្រទេសកម្ពុជា ជើងហោះហើរត្រង់របស់ Vietjet សៀមរាប-ហាណូយ គឺជាច្រកទ្វារដ៏ងាយស្រួលមួយឆ្ពោះទៅកាន់ប្រទេសវៀតណាម ក៏ដូចជាបណ្តាញហោះហើរអន្តរជាតិដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។ ដើម្បីចូលរួមអបអរសាទរឱកាសនេះ ប្រូម៉ូសិនបញ្ចុះតម្លៃថ្ងៃទី១១ ខែ១១ អ្នកដំណើរអាចកក់សំបុត្រប្រូម៉ូសិនប្រភេទ Eco បានចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៧ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តសម្រាប់កាលបរិច្ឆេទមួយចំនួន)។ ការផ្តល់ជូនពិសេសនេះ មាននៅលើគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទដៃ Vietjet Air។

សម្រាប់អ្នកដំណើរដែលចង់បានភាពងាយស្រួល និងភាពបត់បែនបន្ថែមទៀត Vietjet ក៏កំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ២៥% លើថ្លៃសំបុត្រ Deluxe ផងដែរ។ អ្នកដំណើរអាចបញ្ចូលលេខកូដប្រូម៉ូសិន VJDOM11 នៅពេលកក់ជើងហោះហើរក្នុងស្រុកនៃប្រទេសវៀតណាម សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៧ ឬបញ្ចូលកូដ VJINT11 សម្រាប់ជើងហោះហើរអន្តរជាតិ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៧ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តសម្រាប់កាលបរិច្ឆេទមួយចំនួន)។

Vietjet បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវជើងហោះហើរថ្មីចំនួន ៣ ខ្សែ តភ្ជាប់ប្រទេសវៀតណាមជាមួយប្រទេសហ្វីលីពីន រួមមាន៖ ទីក្រុងហូជីមិញ–សេប៊ូ, ហាណូយ–សេប៊ូ និងទីក្រុងហូជីមិញ–ក្លាក។ ផ្លូវហោះហើរនីមួយៗដំណើរការហោះហើរទៅមកចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ដែលជួយពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងបង្កើតឱកាសថ្មីៗសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍។

ក្រៅពីជើងហោះហើរថ្មីទៅកាន់ប្រទេសហ្វីលីពីន Vietjet ក៏កំពុងបន្តពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មនៅទូទាំងទ្វីបអាស៊ី អូស្ត្រាលី និងអឺរ៉ុប។ ​ជើងហោះហើរដែលបានបើកដំណើរការកាលពីពេលថ្មីៗនេះ រួមមាន៖ ហាណូយ–អាល់ម៉ាទី, ហាណូយ–ប្រាក, ហាណូយ–តៃណាន និងទីក្រុងហូជីមិញ–ឈៀងម៉ៃ។ ជើងហោះហើរបន្ថែមទៀតដែលគ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំ ២០២៦ និងដើមឆ្នាំ ២០២៧ រួមមាន៖ ហាណូយ–កូឡុំបូ, ហាណូយ/ទីក្រុងហូជីមិញ–ម៉ាល់ឌីវ, ដាណាំង–អូសាកា, ដាណាំង–ហ្សាការតា, ញ៉ាត្រាង–សិង្ហបុរី និងជើងហោះហើរទីពីរ ទីក្រុងហូជីមិញ–ស៊ីដនី ដែលប្រតិបត្តិការចេញពីអាកាសយានដ្ឋានអន្តរជាតិ Western Sydney (WSI)។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផង ដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមាន តួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយ នឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យ សុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រ សុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុន អាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

លោក  ឡេវូ មេញ (Marvin)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ (+84) 906 245 097

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា