ទូតបារាំងរំលឹកខួប និងឧទ្ទិសដល់ពលរដ្ឋខ្មែរស្លាប់ដើម្បីប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតបារាំងរំលឹកខួប និងឧទ្ទិសដល់ពលរដ្ឋខ្មែរស្លាប់ដើម្បីប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី១

ទូតបារាំងរំលឹកខួប និងឧទ្ទិសដល់ពលរដ្ឋខ្មែរស្លាប់ដើម្បីប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី១

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមលោកលើកទី១ បានឈានដល់ខួបលើកទី ១០៨ឆ្នាំហើយ នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកានេះ។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃនេះដែ ក៏ជាការចងចាំមិនអាចបំភ្លេចបាន ចំពោះវីរភាពនិងការលះបង់របស់ពលរដ្ឋខ្មែរ រួមជាមួយយុទ្ធជនបារាំង ដែលបានបាត់បង់ជីវិតដើម្បីបុព្វហេតុប្រទេសបារាំង ក្នុងព្រឹត្តិការណ៍ជម្លោះសកលកាលពីឆ្នាំ១៩១៨។

ស្ថានទូតបារាំងដែលដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Olivier Richard បានរៀបចំពិធីនៅក្នុងបរិវេណស្ថាន​ទូតបារាំង រំលឹកខួបដើម្បីឧទ្ទិសដល់ដល់ពលរដ្ឋកម្ពុជាចំនួន ១៥១នាក់ និងជនជាតិបារាំងចំនួន ៣៣នាក់ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១។

សូមជម្រាបថា សង្គ្រាមលោកលើកទី១បានចាប់ផ្តើម​នៅ​ថ្ងៃទី២៨ ខែកក្កដា១៩១៤ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី១១វិច្ឆិកា​ឆ្នាំ១៩១៨។ ប្រទេសបារាំង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នៅក្រោម​អាណានិគម​ចូលរួមជួយខ្លួនក្នុងសង្រ្គាមនេះ ដែលកាលណោះប្រទេសកម្ពុជាក៏ជាប្រទេសមួយ​ស្ថិតនៅក្រោម​អាណានិគម​បារាំង​ពី​ឆ្នាំ១៨៦៣-១៩៥៣ ក៏បាន​បញ្ជូន​យោធា​ច្រើន​រយ​នាក់​ទៅក្នុង​សង្គ្រាមនេះដែរ។

គួរកត់សម្គាល់ថា នៅក្នុងពិធីរំលឹកខួបដល់អ្នកស្លាប់ដោយសារសង្រ្គាមនៅឆ្នាំនេះ ក៏មានវត្តមានចូលរួមពីកងទ័ពមួកខៀវកម្ពុជាមកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងសិស្សសាលានាយទាហា​ន​សកម្មត្មាតពងផងដែរ។

ស្ថានទូតបារាំងពណ៌នាថា ការចូលរួមពីកងទ័ពកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហប្រតិបត្តិការផ្នែកយោ​ធា ប្រកបដោយទំនុកចិត្ត រវាងបារាំង និងកម្ពុជា៕

ដោយ៖សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា