អ៊ីរ៉ង់ នឹងទម្លាយការខូចខាតបរិស្ថាន ព្រោះស្នាដៃសង្គ្រាម អាមេរិក ក្នុងកិច្ចប្រជុំ COP31 របស់ UN | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ នឹងទម្លាយការខូចខាតបរិស្ថាន ព្រោះស្នាដៃសង្គ្រាម អាមេរិក ក្នុងកិច្ចប្រជុំ COP31 របស់ UN

អ៊ីរ៉ង់ នឹងទម្លាយការខូចខាតបរិស្ថាន ព្រោះស្នាដៃសង្គ្រាម អាមេរិក ក្នុងកិច្ចប្រជុំ COP31 របស់ UN

អង់ការ៉ា ៖ ប្រទេសអ៊ីរ៉ង់នឹងប្រើប្រាស់វេទិកាសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ហៅកាត់ COP31 នៅប្រទេសតួកគី ដើម្បីលើកឡើងពីការបំផ្លិចបំផ្លាញបរិស្ថាន ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងអំឡុងពេលសង្គ្រាមរបស់ពួកគេ ប្រឆាំងនឹងអ៊ីរ៉ង់ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅចូលរួមក្នុងកិច្ចប្រជុំលើកទី ៣១ នៃសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ, លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់លើកយកបញ្ហាបរិស្ថាន ក៏ដូចជាបញ្ហាអាកាសធាតុ និងបញ្ហាក្នុងតំបន់ ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបញ្ជាក់ថា លោកនឹងយកវេទិកាអន្តរជាតិមួយនេះ ពន្យល់អំពីផលវិបាកដ៏បំផ្លិចបំផ្លាញនៃសង្គ្រាម និងបង្ហាញពីជំហររបស់អ៊ីរ៉ង់ ជុំវិញការខូចខាតបរិស្ថាននៅក្នុងតំបន់ទាំងមូល ។

បើតាម Tasnim, ប្រតិភូមកពីជិត ២០០ ប្រទេស រួមមានទាំង ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលជាង ៧០ រូប បាននិងកំពុងជួបប្រជុំគ្នានៅវេទិកា COP31 នាទីក្រុង Antalya ប្រទេសតួកគី ដែលរៀបចំឡើង ចាប់ពីថ្ងៃទី៩ ដល់ ទី២០ ខែវិច្ឆិកា ។

យ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍នឹងមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូល COP31 នេះនោះទេ ហើយទីក្រុងវ៉ាស៊ីនតោនក៏មិនបានបញ្ជូនគណៈប្រតិភូផ្លូវការណាមួយទៅចូលរួមនោះដែរ ។

នេះគឺជាឆ្នាំទី ២ ជាប់ៗគ្នាហើយ ដែលមិនមានវត្តមានចូលរួមពីសំណាក់ភាគីទីក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចប្រជុំ COP31 របស់ UN ៕

ប្រភព ៖ Tasnim_ Dawn, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា