បារាំង ព្រមានថា អឺរ៉ុប អាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បើ អាល្លឺម៉ង់ បាញ់មីស៊ីលចូលដី រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ព្រមានថា អឺរ៉ុប អាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បើ អាល្លឺម៉ង់ បាញ់មីស៊ីលចូលដី រុស្ស៊ី

បារាំង ព្រមានថា អឺរ៉ុប អាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បើ អាល្លឺម៉ង់ បាញ់មីស៊ីលចូលដី រុស្ស៊ី

ប៉ារីស ៖ ប្រទេសបារាំងកំពុងដាក់សម្ពាធលើអាល្លឺម៉ង់ត្រូវកំណត់ឱ្យបានច្បាស់លាស់អំពីរបៀបដែលទីក្រុងប៊ែរឡាំងនឹងប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ក្នុងករណីមានសង្គ្រាមជាមួយប្រទេសរុស្ស៊ី ដោយព្រមានថា បើមិនដូច្នោះទេ ទ្វីបអឺរ៉ុបទាំងមូលអាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ។ នេះបើតាមការចេញផ្សាយរបស់កាសែតអង់គ្លេស Financial Times នៅថ្ងៃពុធនេះ ។

ក្តីបារម្ភទាំងនេះកើតមានឡើង ស្របពេលដែលអាល្លឺម៉ង់ កំពុងទិញ និងអភិវឌ្ឍមីស៊ីលបាញ់ចេញពីដីទៅអាកាសក្នុងរយៈចម្ងាយពី ៥០០ គីឡូម៉ែត្រដល់ទៅជាង ២ ពាន់គីឡូម៉ែត្រ ដែលអាចឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនវាយប្រហារលើគោលដៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ។

មន្ត្រីបារាំងម្នាក់ព្រមានថា វាអាចទៅរួចដែលអាល្លឺម៉ង់អាចប្រើប្រាស់អាវុធមួយនេះដើម្បីវាយប្រហារលើគោលដៅរុស្ស៊ី ប៉ុន្តែពួកគេក៏គួរតែដឹងពីលទ្ធផលដែលនឹងទទួលបានមកវិញផងដែរ គឺការឆ្លើយតបដោយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ។

យ៉ាងណា ទីក្រុងប៉ារីសក៏កំពុងរៀបចំការចរចាជាមួយមន្ត្រីអាល្លឺម៉ង់ ក្នុងគោលបំណងសម្របសម្រួលទ្រឹស្តីសង្គ្រាមរបស់ទីក្រុងប៊ែរឡាំង ស្តីពីការប្រើប្រាស់អាវុធដែលអាចវាយប្រហារចម្ងាយឆ្ងាយប្រកបដោយសុក្រឹតភាព ឱ្យស្របទៅនឹងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់បារាំង ។

ឆ្លើយតបនឹងរឿងនេះ, អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ថ្លែងថា «យើងកំពុងអភិវឌ្ឍសមត្ថភាពវាយប្រហារដោយភាពជាក់លាក់ខ្ពស់ក្នុងរយៈចម្ងាយឆ្ងាយ ដោយសហការជាមួយចក្រភពអង់គ្លេស ហើយកំពុងពិចារណាលើលទ្ធភាពនៃការដាក់បញ្ចូលប្រទេសបារាំងផងដែរ» ។

បើតាម Financial Times, ការព្រមានរបស់ទីក្រុងប៉ារីសដែលថា អឺរ៉ុប អាចធ្លាក់ចូលក្នុងសង្គ្រាមនុយក្លេអ៊ែរ ត្រូវបានធ្វើឡើង ស្របពេលដែលបារាំងកំពុងរៀបចំការពិភាក្សាអំពីទ្រឹស្តីសង្គ្រាមនុយក្លេអ៊ែររបស់ខ្លួនជាមួយប្រទេសនៅអឺរ៉ុបជាច្រើន ពោលគឺបន្ទាប់ពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ថ្លែងកាលពីខែមីនាថា លោកនឹងបើកឱ្យមានការពិភាក្សាអំពីរបៀបដែលកម្មវិធីនុយក្លេអ៊ែរបារាំងអាចការពារប្រទេសអឺរ៉ុបបាន ៕

ប្រភព ៖ Financial Times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា