អ៊ីរ៉ង់ បង្អួត “ទីក្រុងមីស៊ីល” ក្រោមដីថ្មី កម្លា អាមេរិក និងអ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ បង្អួត “ទីក្រុងមីស៊ីល” ក្រោមដីថ្មី កម្លា អាមេរិក និងអ៊ីស្រាអែល

អ៊ីរ៉ង់ បង្អួត “ទីក្រុងមីស៊ីល” ក្រោមដីថ្មី កម្លា អាមេរិក និងអ៊ីស្រាអែល

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានបង្អួត “ទីក្រុងមីស៊ីល” ក្រោមដីថ្មីមួយ ដែលមានសមត្ថភាពផ្ទុកមីស៊ីលផ្លោង មីស៊ីលនាំផ្លូវ និងប្រព័ន្ធបាញ់មីស៊ីលចល័តច្រើនប្រភេទ ដែលនេះជាការបញ្ចេញសាច់ដុំយោធាទៅកាន់គូជម្លោះអាមេរិក និងអ៊ីស្រាអែល ។

មន្ត្រីដែលចូលរួមត្រួតពិនិត្យ “ទីក្រុងមីស៊ីល” ក្រោមដីថ្មីនេះ រួមមាន លោកឧត្តមសេនីយ៍ Ali Abdollahi ប្រធានសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងលោកឧត្តមសេនីយ៍ត្រី Majid Mousavi មេបញ្ជាការកងទ័ពអាកាស និងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម ។

ក្នុងចំណោមមីស៊ីលដែលអ៊ីរ៉ង់តាំងបង្អួតនៅក្នុងមូលដ្ឋាននេះ ក៏រួមមានអាវុធដ៏មានឥទ្ធិពលបំផុតមួយចំនួនផងដែរ ដូចជាមីស៊ីល Fattah-1 ដែលអ៊ីរ៉ង់អះអាងថា ជាមីស៊ីលមានល្បឿនលឿនជាងសំឡេង និងមីស៊ីល Khorramshahr មានសមត្ថភាពវាយប្រហារក្នុងចម្ងាយឆ្ងាយ ។

ទន្ទឹមនឹងការបង្អួត “ទីក្រុងមីស៊ីល” ក្រោមដីថ្មីនេះទៀតសោត អ៊ីរ៉ង់ក៏បានគំរាមវាយប្រហារកងកម្លាំងអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងលើសពីតំបន់មួយនេះ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តបន្តសង្គ្រាមជុំថ្មីប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។

បើតាម The Telegraph, ការសម្ញែងមូលដ្ឋានមីស៊ីលក្រោមដីនេះ កើតឡើងចំពេលដែលមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយលទ្ធភាពនៃការបំផ្ទុះសង្គ្រាមជុំថ្មីប្រហែលជាមិនចាំបាច់ទេ ។

ស្រដៀងគ្នានឹងការលើកឡើងរបស់លោក ត្រាំ, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ ក៏បានអះអាងដែរថា បច្ចុប្បន្នគ្មានហេតុផលចាំបាច់ ដែលត្រូវប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំថ្មីនោះទេ ពីព្រោះសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចហើយ ៕

ប្រភព ៖ The Telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា