កម្ពុជាដាក់បង្ហាញប្រាសាទចំនួន ៣ ក្នុងភូមិហ្រ្វង់កូហ្វូនី ដែលខូចខាតដោយសារយោធាថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់បង្ហាញប្រាសាទចំនួន ៣ ក្នុងភូមិហ្រ្វង់កូហ្វូនី ដែលខូចខាតដោយសារយោធាថៃ

កម្ពុជាដាក់បង្ហាញប្រាសាទចំនួន ៣ ក្នុងភូមិហ្រ្វង់កូហ្វូនី ដែលខូចខាតដោយសារយោធាថៃ

រូបតំណាងប្រាសាទខ្មែរចំនួន ៣ គឺប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ ត្រូវបានតុបតែងដាក់បង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី-Village de la Francophonie» សម្រាប់សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសភ្ញៀវអន្តរជាតិដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ បានទស្ស​នា ។

ប្រាសាទទាំង៣នេះ គឺជាប្រាសាទដែលទទួលការខូចខាតធ្ងន់ធ្ងរដោយសារការបាញ់ និងទម្លាក់គ្រាប់​បែក​ពីយោធាថៃក្នុងសកម្មភាពឈ្លានពានកាលពីឆ្នាំ២០២៥។ក្នុងនោះប្រាសាទព្រះវិហារ ត្រូវបានលាតត្រដាងក្នុងរបាយការណ៍របស់អង្គការយូណេស្កូ (UNESCO) ថា មានទីតាំងចំនួន ១៤២តំបន់ រងការខូចខាតដោយ​សារការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥ ខណៈទីតាំងចំនួន ៤២០តំបន់ទៀត បានរងការខូចខាតក្នុងការវាយប្រហារកាលពីខែធ្នូ ឆ្នាំ២០២៥។

ចំណែកប្រាសាទតាមាន់ និងតាក្របី ក៏រងការខូត​ខាតយ៉ាងដំណំដែរ ហើយបច្ចុប្បន្នប្រាសាទទាំងពីរនេះ ត្រូវយោថៃកំពុងកាន់កាប់យខុសច្បាប់។

សូមបញ្ជាក់ថា ភូមិពិព័រណ៍ហ្វ្រង់កូហ្វូនី​នឹងបើកដំណើរការរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦សម្រាប់អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ភូមិហ្រ្វង់កូហ្វូនី បានរៀបចំឡើងដោយមានការចូលរួម តាំងពិព័រណ៍ ការសម្តែងសិល្បៈ ការបង្ហាញវប្បធម៌  និងម្ហូបអាហារខ្មែរជាដើម៕

ដោយ៖សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា