អ៊ីរ៉ង់ គំរាមបាញ់មីស៊ីលធ្លាយពីមជ្ឈិមបូព៌ាចូលអឺរ៉ុប និងបន្តហោះដល់ទ្វីបឆ្ងាយផ្សេងទៀតដែលមានមូលដ្ឋានទ័ព អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមបាញ់មីស៊ីលធ្លាយពីមជ្ឈិមបូព៌ាចូលអឺរ៉ុប និងបន្តហោះដល់ទ្វីបឆ្ងាយផ្សេងទៀតដែលមានមូលដ្ឋានទ័ព អាមេរិក

អ៊ីរ៉ង់ គំរាមបាញ់មីស៊ីលធ្លាយពីមជ្ឈិមបូព៌ាចូលអឺរ៉ុប និងបន្តហោះដល់ទ្វីបឆ្ងាយផ្សេងទៀតដែលមានមូលដ្ឋានទ័ព អាមេរិក

តេហេរ៉ង់ ៖ មេដឹកនាំកំពូលសន្តិសុខជាតិរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធ បានប្រកាសគំរាមបាញ់ផ្លោងមីស៊ីល ធ្លាយចេញពីតំបន់មជ្ឈិមបូព៌ា ចូលទៅដល់ទឹកដី អឺរ៉ុប ហើយបន្តទៅវាយប្រហារនៅទ្វីបឆ្ងាយផ្សេងៗទៀត ប្រសិនបើប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិកទាំងនោះ ធ្វើជាកន្លែងឲ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ដើម្បីវាយប្រហារមកលើខ្លួន ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍លីបង់ Al Mayadeen, លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខជាតិរបស់អ៊ីរ៉ង់រៀបរាប់ថា «ប្រសិនបើមានយន្តហោះអាមេរិកហោះចេញពីមូលដ្ឋានយោធាណាមួយដើម្បីមកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់, អ៊ីរ៉ង់នឹងវាយប្រហារមូលដ្ឋានទាំងនោះវិញ ទោះបីជាមូលដ្ឋាននោះស្ថិតនៅក្នុងប្រទេសអឺរ៉ុប ឬតំបន់ឆ្ងាយពីអឺរ៉ុបក៏ដោយ» ។

លោកបញ្ជាក់ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការវាយប្រហារថ្មីពីសំណាក់សហរដ្ឋអាមេរិក នឹង កំណត់គោលដៅទៅលើទីតាំងយោធាអាមេរិកដែលនៅឆ្ងាយជាងនេះ រួមទាំងទីតាំងដែលយើងមិនទាន់បានវាយប្រហារពីមុនមកផងដែរ ។

ប្រធានផ្នែកសន្តិសុខជាតិរបស់អ៊ីរ៉ង់រូបនេះបន្ថែមថា «អ៊ីរ៉ង់ថែមទាំងអាចវាយប្រហារលើកោះមួយចំនួន ដែលពួកគេគិតថាស្ថិតនៅក្រៅវិសាលភាពនៃមីស៊ីលរបស់យើងទៀតផង» ។

បើតាម France24, ការគំរាមនេះ បានធ្វើឡើង ស្របពេលដែលទីក្រុងតេអេរ៉ង់ទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនទទួលយកលក្ខខណ្ឌមួយចំនួន រួមទាំងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក និងការដកទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ។

ជាមួយគ្នានេះ អាមេរិកក៏ហាក់ដូចជាបានបន្ថយការគំរាមកំហែងអំពីការបើកការវាយប្រហារទៅលើអ៊ីរ៉ង់ឡើងវិញផងដែរ បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយសារតែសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នេះឯង ៕

ប្រភព ៖ France24, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា