បក្សឈ្នះឆ្នោត អ៊ីស្រាអែល ប្រកាសរារាំងនាយករដ្ឋមន្ត្រីចាំផ្ទះលោក Netanyahu មិនឱ្យវាយប្រហារ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បក្សឈ្នះឆ្នោត អ៊ីស្រាអែល ប្រកាសរារាំងនាយករដ្ឋមន្ត្រីចាំផ្ទះលោក Netanyahu មិនឱ្យវាយប្រហារ អ៊ីរ៉ង់

បក្សឈ្នះឆ្នោត អ៊ីស្រាអែល ប្រកាសរារាំងនាយករដ្ឋមន្ត្រីចាំផ្ទះលោក Netanyahu មិនឱ្យវាយប្រហារ អ៊ីរ៉ង់

 ហ្ស៊េរុយសាឡឹម ៖ មេដឹកនាំគណបក្សឈ្នះឆ្នោតអ៊ីស្រាអែល លោក Gadi Eisenkot បានចេញមុខរារាំងនាយករដ្ឋមន្រ្តីចាំផ្ទះអ៊ីស្រាអែលលោក Benjamin Netanyahu មិនឱ្យបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់សាជាថ្មីនោះឡើយ ។
 
ការរារាំងនេះកើតឡើង ក្នុងអំឡុងកិច្ចពិភាក្សាជុំវិញស្ថានការណ៍សន្តិសុខរយៈពេល ២ម៉ោង រវាងលោក Eisenkot ដែលទទួលបានភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី ជាមួយលោកនាយករដ្ឋមន្រ្តី Netanyahu កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានសេចក្តីរាយការណ៍អំពីលទ្ធភាពដែលអ៊ីស្រាអែលបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ជុំថ្មី ដោយគ្មានការគាំទ្រពីអាមេរិក ។
 
កិច្ចប្រជុំនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Eisenkot បានព្រមានលោក Netanyahu មិនឱ្យបើកប្រតិបត្តិការយោធា ឬប្រតិបត្តិការសន្តិសុខណាមួយ ប្រសិនបើមិនមានការគំរាមកំហែងបន្ទាន់ ក្នុងអំឡុងពេលផ្ទេរអំណាចរដ្ឋាភិបាល ។
 
ជាការឆ្លើយតប លោក Netanyahu បានប្រកាសច្រានចោល ហើយចាត់ទុកការព្រមាននេះថា ជារឿងគ្មានការទទួលខុសត្រូវ និងជំរុញឱ្យលោក Eisenkot បញ្ឈប់ការបង្កការភ័យខ្លាច និងការបែកបាក់ផ្ទៃក្នុង ។
 
ពាក់ព័ន្ធនឹងបញ្ហនេះដែរ សមាជិកក្នុងប្លុកគណបក្សប្រឆាំងបានចោទប្រកាន់លោក Netanyahu ថា កំពុងជំរុញឱ្យមានសកម្មភាពយោធាជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ ទាំងដែលគ្មានការគាំទ្រពីអាមេរិក ទោះបីជាមានសេចក្តីរាយការណ៍ថា អគ្គមេបញ្ជាការយោធា លោកឧត្តមសេនីយ៍ឯក Eyal Zamir និងមន្ត្រីសន្តិសុខជាន់ខ្ពស់មួយចំនួន បានជំទាស់នឹងគំនិតនេះក៏ដោយ ។
 
ចំណែកមន្ត្រីម្នាក់ទៀតក្នុងគណបក្សប្រឆាំង ក៏បានចោទប្រកាន់ចំៗលើលោក Netanyahu ផងដែរថា កំពុងព្យាយាមអូសទាញអ៊ីស្រាអែល ឱ្យធ្លាក់ចូលក្នុងសង្គ្រាម ដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់លោក Eisenkot ក្នុងការបង្កើតរដ្ឋាភិបាល ។
 
បើតាម Anadolu, លោក Eisenkot មានរយៈពេល ២៨ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ហើយអាចបន្តពន្យារពេលបន្ថែមចំនួន ១៤ថ្ងៃទៀត ខណៈលោក Netanyahu នឹងបន្តកាន់តំណែងក្នុងនាមជានាយករដ្ឋមន្រ្តីចាំផ្ទះរបស់អ៊ីស្រាអែលរហូតដល់រដ្ឋាភិបាលថ្មីចូលកាន់តំណែងជាផ្លូវការ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា