ទីតាំងសម្បទានដីសង្គមកិច្ចឃុំទំរីង និងឃុំគោល ខេត្តកំពង់ធំ ជាឱកាសថ្មីក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ៨១៣គ្រួសារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីតាំងសម្បទានដីសង្គមកិច្ចឃុំទំរីង និងឃុំគោល ខេត្តកំពង់ធំ ជាឱកាសថ្មីក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ៨១៣គ្រួសារ

ទីតាំងសម្បទានដីសង្គមកិច្ចឃុំទំរីង និងឃុំគោល ខេត្តកំពង់ធំ ជាឱកាសថ្មីក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ៨១៣គ្រួសារ

កំពង់ធំ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែល បានខិតខំប្រឹងប្រែងអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) យ៉ាងសកម្ម។
ប្រសាសន៍នេះបានលើកឡើងក្នុងឱកាសអញ្ជើញពិនិត្យគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ។

អាន៖ ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)នៅទីតាំង​សម្បទានដីសង្គមកិច្ច ឃុំទំរីង និងឃុំគោល ខេត្តកំពង់ធំ ជាមួយនឹងការកោតសរសើរចំពោះក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដាំផ្ញើ និងលើកទឹកចិត្តបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យខិតខំប្រឹងប្រែងបង្កបង្កើនផល ដាំដុះបន្លែបង្ការ និងដំណាំផ្សេងៗ ដាំដុះដើមឈើហូបផ្លែ និងចិញ្ចឹមសត្វ ដើម្បីបង្កើតផលអនុផលសម្រាប់ផ្គត់ផ្គង់ការហូបចុក​ប្រចាំថ្ងៃក្នុង​គ្រួសារឱ្យបានគ្រប់គ្រាន់ ព្រមទាំងជួយជំរុញតំបន់នេះឱ្យក្លាយទៅជា «បុរីជនបទ» ដែលមានជីវិតដ៏រស់រវើក ។

សូមជម្រាបថា ប្រជាពលរដ្ឋចំនួន ៨១៣គ្រួសារ ដែលជាអ្នកខ្វះខាតជីវភាព លំបាក និងគ្មានដីធ្លី ត្រូវបានជ្រើសរើស​ដោយអាជ្ញាធរ​ថ្នាក់ឃុំផ្ទាល់ឱ្យទទួលផលពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅទីតាំង​សម្បទានដីសង្គមកិច្ច ឃុំទំរីង និងឃុំគោល ខេត្តកំពង់ធំ។ 

តាមការបញ្ជាក់របស់លោក ឫទ្ធី រតនៈជ័យសិទ្ធិ នាយកប្រតិបត្តិការគម្រោង LASED III និងជាប្រធាននាយកដ្ឋានសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច បានឱ្យដឹងថា ទីតាំងគម្រោងនេះបានចាប់ផ្តើមចុះបញ្ជី និងអនុវត្តតាំងពីឆ្នាំ២០២៣ មកម្ល៉េះ។ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល គម្រោងបានផ្តល់ជូនប្រជាពលរដ្ឋនូវធនធាន និងការគាំទ្រសំខាន់ៗជាច្រើន រួមមាន បានផ្តល់ដីលំនៅឋាន ដីកសិកម្ម ព្រមទាំងជួយឈូសឆាយដីជូន ដើម្បីងាយស្រួលដល់ការបង្កបង្កើនផល។ ផ្តល់សម្ភារៈឧបត្ថម្ភបឋមសម្រាប់ចូលរស់នៅ ចបជីក ចបកាប់ តង់ កន្ទេល ធុងទឹកចម្រោះ ធុងទឹកប្រើប្រាស់ ពូជបន្លែ និងកូនឈើ រួមជាមួយផ្ទះសំណាញ់សម្រាប់ដាំបន្លែតាមផ្ទះ ដើម្បីពង្រីកការដាំដុះ​ឱ្យកាន់តែ​ល្អប្រសើរ។

ដោយឡែកលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាសង្គម បានឈូសឆាយផ្លូវគមនាគមន៍ ជីកអណ្តូងទឹក រៀបចំប្រព័ន្ធទឹកស្អាត សាងសង់​អគារសហគមន៍ សាលារៀន និងប៉ុស្តិ៍សុខភាព ដែលបច្ចុប្បន្នសម្រេចបានស្ទើរតែ ១០០% ហើយ។

លោកនាយកប្រតិបត្តិការគម្រោងបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះឱកាសថ្មីក្នុងជីវិតនេះ ដោយពួកគាត់បានចាប់ផ្តើមសាងសង់លំនៅឋាន ពង្រីកការដាំបន្លែ ដាំផ្កា និងប្រើប្រាស់ដីកសិកម្មដើម្បីបង្កើតប្រាក់ចំណូលដោយខ្លួនឯង។

គម្រោង LASED III រំពឹងយ៉ាងមុតមាំថា តាមរយៈធនធាន និងប្រព័ន្ធគាំទ្រគ្រប់ជ្រុងជ្រោយទាំងផ្លូវ ទឹក និងភ្លើងអគ្គិសនីនេះ នឹងជួយ​ឱ្យប្រជា​ពលរដ្ឋ​កែប្រែជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង និងមាននិរន្តរភាពដល់កូនចៅជំនាន់ក្រោយ ស្របតាមគោលនយោបាយ​អភិវឌ្ឍន៍​ជនបទរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រីសម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា