រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនីចាប់ផ្តើមពិភាក្សាគ្នាពីការកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនីចាប់ផ្តើមពិភាក្សាគ្នាពីការកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង

រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនីចាប់ផ្តើមពិភាក្សាគ្នាពីការកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង

សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដើម្បីត្រៀមរៀបចំឯកសារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា សន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅភ្នំពេញ នឹងក្លាយជាយន្តការនយោបាយដ៏សំខាន់ ក្នុងការបង្វែរចក្ខុវិស័យ «សន្តិភាព» ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ប្រទេសសមាជិកនិយាយភាសាបារាំងនៅលើពិភពលោក។ យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីទាំងអស់ បាននិងកំពុងពិនិត្យ និងយល់ព្រមលើឯកសារយុទ្ធសាស្ត្រចំនួន ៣ ដើម្បីស្នើអនុម័តនៅកិច្ចប្រជុំកំពូល រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ និងការកសាងសន្តិភាព និងសេចក្តីអំពាវនាវស្តីពីការការពារបេតិកភណ្ឌវប្បធម៌។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានផ្តោតលើកិច្ចការមួយចំនួនទៀតដែល ផ្តល់ប្រយោជន៍សម្រាប់ពិភពលោក។

សូមបញ្ជាក់ថា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់កម្ពុជា និងអគ្គលេខាធិការ OIF បានជួបជុំប្រតិភូមកពី ៩០ ប្រទេសសមាជិក ដើម្បីផ្សារភ្ជាប់បទពិសោធន៍សន្តិភាពរបស់កម្ពុជាទៅនឹងមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ក្នុងបរិបទភូមិសាស្ត្រនយោបាយសកលបច្ចុប្បន្ន។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងសម្រាប់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ីនេះ គឺជាជំហានត្រៀមដ៏សំខាន់ឆ្ពោះទៅរកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា