រវ៉ាន់ដា បដិសេធដកលោកស្រី Mushikiwabo ចេញពីបេក្ខភាពប្រជែងតំណែងអគ្គលេខាធិការហ្រ្វង់កូហ្វូនី សម្រាប់អាណត្តិថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រវ៉ាន់ដា បដិសេធដកលោកស្រី Mushikiwabo ចេញពីបេក្ខភាពប្រជែងតំណែងអគ្គលេខាធិការហ្រ្វង់កូហ្វូនី សម្រាប់អាណត្តិថ្មី

រវ៉ាន់ដា បដិសេធដកលោកស្រី Mushikiwabo ចេញពីបេក្ខភាពប្រជែងតំណែងអគ្គលេខាធិការហ្រ្វង់កូហ្វូនី សម្រាប់អាណត្តិថ្មី

រដ្ឋមន្ត្រីការបរទេសរវ៉ាន់ដា លោក Olivier Nduhungirehe ថ្លែងថា ប្រទេសរវ៉ាន់ដានឹងមិនដកលោកស្រី Louise Mushikiwabo ចេញពីបេក្ខភាពឈរឈ្មោះបោះឆ្នោតប្រជែងតំណែងជាអគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី ហៅកាត់ (OIF) សម្រាប់អាណត្តិថ្មីនោះទេ ។

លោក Nduhungirehe បានអះអាងបែបនេះ បន្ទាប់ពីសារព័ត៌មាន The New Times បានសាកសួរលោកអំពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដែលបានលើកឡើងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើទៅកាន់ប្រធានាធិបតីរវ៉ាន់ដា លោក Paul Kagame ឱ្យដកបេក្ខភាពរបស់លោកស្រី Mushikiwabo ចេញ ។

ការបោះឆ្នោតជ្រើសអគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី អាណត្តិថ្មី គ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

ប្រភពដដែលឱ្យដឹងថា លោកស្រី Mushikiwabo នឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជនចំនួន ៣ រូបផ្សេងទៀត រួមមាន លោកស្រី Coumba Bâ មកពីប្រទេសម៉ូរីតានី, លោកស្រី Juliana Amato Lumumba មកពីប្រទេសកុងហ្គោ និងអតីតនាយករដ្ឋមន្ត្រីរូម៉ានី លោក Dacian Cioloș ។

លទ្ធផលនៃការបោះឆ្នោតនេះ នឹងត្រូវបានសម្រេចដោយសមាជិកពេញសិទ្ធិចំនួន ៥៣ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី ។

ទោះបីជាអង្គការអន្តរជាតិមួយនេះ បច្ចុប្បន្នមានសមាជិកចំនួន ៩០ ក៏ដោយ ប៉ុន្តែក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន ៥៣ សមាជិកបម្រុងចំនួន ៥ និងប្រទេសជាអ្នកសង្កេតការណ៍ចំនួន ៣២ ៕

ប្រភព ៖ The New Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា