ប្រវត្តិខ្លះៗរបស់លោក Kagame ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រវត្តិខ្លះៗរបស់លោក Kagame ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

ប្រវត្តិខ្លះៗរបស់លោក Kagame ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

គីហ្គាលី ៖ លោក Paul Kagame កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៥៧ ក្នុងតំបន់ Tambwe នៅភាគខាងត្បូងនៃប្រទេសរវ៉ាន់ដា បច្ចុប្បន្នប្រធានាធិបតីរវ៉ាន់ដារូបនេះមានវ័យ ៦៩ ឆ្នាំ ។

លោក Kagame គឺជាអ្នកនយោបាយ និងជាអតីតមេដឹកនាំយោធាដ៏លេចធ្លោមួយរូបនៅទ្វីបអាហ្វ្រិក ដោយបានក្លាយជាប្រធានាធិបតីនៃប្រទេសរវ៉ាន់ដា ចាប់តាំងពីឆ្នាំ២០០០ រហូតមកទល់សព្វថ្ងៃ ។

លោក Kagame និងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅរស់នៅប្រទេសអ៊ូហ្គង់ដា អស់រយៈពេលប្រមាណ ៣០ ឆ្នាំ ដើម្បីគេចចេញពីអំពើហិង្សា និងជម្លោះជាតិសាសន៍ក្នុងឆ្នាំ១៩៥៩ ។

លោក Kagame បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សានៅប្រទេសអ៊ូហ្គង់ដា ហើយក្រោយមកបានទទួលការបណ្តុះបណ្តាលផ្នែកយោធានៅសាលា Command and General Staff College នៅសហរដ្ឋអាមេរិក ។

ក្រោយមក លោក Kagame បានក្លាយជាមេបញ្ជាការនៃកងកម្លាំងរណសិរ្សស្នេហាជាតិរវ៉ាន់ដា ហៅកាត់ RPF នៅឆ្នាំ១៩៩០ ហើយលោកបានដឹកនាំកងកម្លាំងនេះវាយផ្តួលរំលំរបបរដ្ឋាភិបាលជ្រុលនិយម និងបានបញ្ចប់អំពើប្រល័យពូជសាសន៍លើជនជាតិ Tutsi នៅខែកក្កដា ឆ្នាំ១៩៩៤ ។

បន្ទាប់មក លោក Kagame បានកាន់តំណែងជាអនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរវ៉ាន់ដា នៅចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០០ ។ នៅពេលលោកប្រធានាធិបតី Pasteur Bizimungu លាលែងពីតំណែង លោក Kagame បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤ របស់ប្រទេសរវ៉ាន់ដា ចាប់តាំងពីខែមេសា ឆ្នាំ ២០០០ ។

រដ្ឋាភិបាលរបស់លោក Kagame បានផ្តោតលើការស្តារប្រទេសឡើងវិញ តាមរយៈវិស័យសំខាន់ៗ ដូចជាការផ្សះផ្សារជាតិ និងស្ថិរភាពនយោបាយ, ការអភិវឌ្ឍសេដ្ឋកិច្ច, បច្ចេកវិទ្យា និងការអប់រំ ព្រមទាំងការលើកកម្ពស់តួនាទីស្រ្តី ៕

ប្រភព ៖ britannica ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា