ប្រវត្តិខ្លះៗរបស់លោក Macron ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រវត្តិខ្លះៗរបស់លោក Macron ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

ប្រវត្តិខ្លះៗរបស់លោក Macron ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

លោក Emmanuel Macron កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ១៩៧៧ ក្នុងទីក្រុង Amiens ប្រទេសបារាំង បច្ចុប្បន្នប្រធានាធិបតីបារាំងរូបនេះមានវ័យ ៤៩ ឆ្នាំ ។
លោក Macron គឺជាអ្នកនយោបាយបារាំងដ៏លេចធ្លោមួយរូប ដោយបានក្លាយជាប្រធានាធិបតីវ័យក្មេងបំផុតរបស់ប្រទេសបារាំង ក្នុងវ័យ ៣៩ ឆ្នាំ ពោលលោកឡើងកាន់តំណែងជាប្រធានាធិបតីក្នុងខែឧសភា ឆ្នាំ២០១៧ ។

លោក Macron បានបញ្ចប់ការសិក្សានៅសាលាល្បីៗជាច្រើន រួមទាំងសាលាជាតិរដ្ឋបាល École Nationale d’Administration ។ ក្រោយបញ្ចប់ការសិក្សាលោក Macron បានចាប់ផ្តើមអាជីពក្នុងវិស័យសាធារណៈ ដោយបម្រើការឲ្យក្រសួងហិរញ្ញវត្ថុបារាំង និងក្រោយមកបានបម្រើការជាធនាគារិកផ្នែកវិនិយោគ ។

លោក Macron បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឆាកនយោបាយ នៅពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី François Hollande មុនពេលលោកបង្កើតគណបក្សនយោបាយកណ្តាលនិយមមួយឈ្មោះថា «En Marche!» នៅឆ្នាំ ២០១៦ ។

ចំណែកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក Macron បានផ្តោតសំខាន់លើកំណែទម្រង់សេដ្ឋកិច្ច ពាណិជ្ជកម្មសេរី និងការពង្រឹងសហភាពអឺរ៉ុប ។ យុទ្ធនាការនេះបានធ្វើឲ្យលោកជាប់ឆ្នោតកាន់តំណែងជាថ្មីនៅឆ្នាំ ២០២២ ។

យ៉ាងណា ក្នុងអាណត្តិទីមួយនោះ, លោក Macron បានឆ្លងកាត់បញ្ហាជម្លោះ និងភាពចម្រូងចម្រាសធំៗជាច្រើន រួមទាំងការគ្រប់គ្រងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ។
ដោយឡែកសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់លោក Macron វិញ ប្រធានាធិបតីបារាំងរូបនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែលោក Macron បានរៀបអាពាហ៍ពិពាហ៍លោកស្រី Brigitte Trogneux ដែលធ្លាប់ជាគ្រូបង្រៀនផ្នែកល្ខោនរបស់លោកផ្ទាល់តែម្ដង ៕

ប្រភព ៖ EBSCO, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា