អគ្គលេខាធិការ អ.ស.ប៖ សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន និងជាដើមទុននៃទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គលេខាធិការ អ.ស.ប៖ សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន និងជាដើមទុននៃទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព

អគ្គលេខាធិការ អ.ស.ប៖ សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន និងជាដើមទុននៃទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព

លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) បានថ្លែងបញ្ជាក់ថា សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន។ ការប្រើភាសារួម គឺជាដើមទុននៃទំនុកចិត្ត ហើយទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព។ សូមប្រែក្លាយដើមទុននេះ ដើម្បីបង្កើតជាផ្លែផ្កាឡើង។ ការបញ្ជាក់នេះ តាមរយៈសុន្ទរកថាបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមបានបន្តថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានថ្លែងទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការអញ្ជើញនេះ។ ប្រធានបទនៃកិច្ចប្រជុំបានរំលឹកឱ្យឃើញច្បាស់ថា៖ សន្តិភាព គឺជាការវិនិយោគដ៏ល្អប្រសើរបំផុតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ការចំណាយផ្នែកយោធានៅទូទាំងពិភពលោកមានទំហំធំជាងជំនួយអភិវឌ្ឍន៍រហូតដល់ទៅ ១៣ដង។ ពិភពលោកកំពុងចំណាយធនធានយ៉ាងសន្ធឹកសន្ធាប់លើសព្វាវុធ តែដាក់កំហិតលើសន្តិភាព។ ស្របពេលជាមួយគ្នានេះ ប្រទេសជាច្រើនកំពុងត្រូវបង្ខំចិត្តជ្រើសរើសរវាងការសងបំណុល និងការខិតខំដើម្បីបម្រើប្រជាជនរបស់ខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការបង្វែរការវិនិយោគលើសន្តិភាព គឺមានន័យថាជាការគាំទ្រដល់វិស័យការទូត ការការពារច្បាប់អន្តរជាតិ និងការចែករំលែកវិបុលភាព។ កិច្ចខិតខំទាំងនេះក៏រាប់បញ្ចូលទាំងការដាក់បញ្ចូលស្ត្រី និងយុវជនទៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តផងដែរ។ លើសពីនេះ គឺការពង្រឹងពហុភាគីនិយម ដោយចាប់ផ្តើមពីក្រុមប្រឹក្សាសន្តិសុខដែលត្រូវមានអាសនៈអចិន្ត្រៃយ៍សម្រាប់ទ្វីបអាហ្វ្រិក ព្រមទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិប្រកបដោយសមធម៌។ សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន។ ការប្រើភាសារួម គឺជាដើមទុននៃទំនុកចិត្ត ហើយទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព។ សូមប្រែក្លាយដើមទុននេះដើម្បីបង្កើតជាផ្លែផ្កាឡើង។
ឯកឧត្តមបានបញ្ជាក់ថា សមាជិកដែលបានចូលរួមទាំងអស់ គឺជាដៃគូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព សិទ្ធិមនុស្ស និងពហុភាសានិយម។ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។ ឯកឧត្តមនឹងនៅតែជាមិត្តដ៏ស្មោះត្រង់របស់ហ្វ្រង់កូហ្វូនីជានិច្ច ហើយអង្គការសហប្រជាជាតិនឹងបន្តឈរកៀកស្មាជាមួយសមាជិកទាំងអស់៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា