ប្រវត្តិខ្លះៗរបស់លោក Thongloun ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រវត្តិខ្លះៗរបស់លោក Thongloun ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

ប្រវត្តិខ្លះៗរបស់លោក Thongloun ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

យ៉េរ៉េវ៉ាន់ ៖ លោក Thongloun Sisoulith កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ក្នុងខេត្តហួផាន់ ភាគខាងជើងប្រទេសឡាវ បច្ចុប្បន្នប្រធានរដ្ឋឡាវរូបនេះមានវ័យ ៨១ ឆ្នាំ ។

លោក Thongloun គឺជាឥស្សរជននយោបាយជើងចាស់ដ៏លេចធ្លោមួយរូបរបស់ប្រទេសឡាវ ដែលបច្ចុប្បន្នមានតួនាទីជាប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ។

លោក Thongloun ធ្លាប់ទៅសិក្សានៅសហភាពសូវៀតចំនួនពីរលើក ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសិល្បៈ និងបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ ហើយលោកអាចនិយាយបាន ៤ ភាសា រួមមានភាសាឡាវ វៀតណាម រុស្ស៊ី និងអង់គ្លេស។

ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩៧ លោក Thongloun បានកាន់តំណែងជាបន្តបន្ទាប់ រួមមាន៖ ប្រធាននាយកដ្ឋានស្រាវជ្រាវនៃទីស្តីការនាយករដ្ឋមន្ត្រី, អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គម ។

ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៦ លោក Thongloun បានកាន់តំណែងជាបន្តបន្ទាប់ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការផែនការរដ្ឋ, ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការទំនាក់ទំនងខាងក្រៅនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ព្រមទាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ។

ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ លោក Thongloun បានកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យការទូត និងការគ្រប់គ្រងរដ្ឋ ។

ក្រោយមក ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ លោក Thongloun បានកាន់តំណែងជាប្រធានរដ្ឋឡាវ និងនៅខែមីនា ឆ្នាំ២០២៦ លោកត្រូវបានជ្រើសរើសឱ្យបន្តកាន់តំណែងជាប្រធានរដ្ឋម្តងទៀត នៅក្នុងសម័យប្រជុំលើកទី ១ នៃរដ្ឋសភាឡាវ នីតិកាលទី១០ ។

ក្នុងអំឡុងពេលកាន់តំណែងនេះ លោក Thongloun បានផ្តោតលើការគ្រប់គ្រងរដ្ឋ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង ព្រមទាំងដៃគូអន្តរជាតិ ជាពិសេសចិន វៀតណាម និងប្រទេសក្នុងតំបន់អាស៊ាន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា