ប្រវត្តិខ្លះៗរបស់លោក To Lam ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រវត្តិខ្លះៗរបស់លោក To Lam ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

ប្រវត្តិខ្លះៗរបស់លោក To Lam ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ កម្ពុជា

ហាណូយ ៖ លោក To Lam កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧ ក្នុងស្រុក Van Giang ខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាម បច្ចុប្បន្នប្រធានរដ្ឋវៀតណាមរូបនេះមានវ័យ ៦៩ ឆ្នាំ ។

លោក To Lam បានសិក្សានៅសាកលវិទ្យាល័យសភាសន្តិសុខប្រជាជន ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាបណ្ឌិតសភាសន្តិសុខប្រជាជនក្នុងខែតុលា ឆ្នាំ១៩៧៤ រហូតដល់បញ្ចប់ការសិក្សាក្នុងខែតុលា ឆ្នាំ១៩៧៩ ។

លោក To Lam ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ និងមានតំណែងអប់រំជាសាស្ត្រាចារ្យវិទ្យាសាស្រ្តសន្តិសុខ ហើយលោកបានចូលជាសមាជិកគណបក្សកុម្មុយនីស្តវៀតណាមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨១ ។

លោក To Lam ត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋទី១៣ នៅខែឧសភា ឆ្នាំ២០២៤ ។

ក្រោយមក លោកក៏ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការបក្សនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ និងត្រូវបានបោះឆ្នោតជ្រើសតាំងឡើងវិញជាឯកច្ឆន្ទសម្រាប់អាណត្តិថ្មី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ។

បន្ទាប់មក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបោះឆ្នោតជ្រើសតាំងលោកឱ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បន្ថែមលើតំណែងជាអគ្គលេខាធិការបក្ស ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅវៀតណាម ។

លោក To Lam គឺជាតួអង្គសំខាន់មួយរូប ក្នុងការដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយ ដែលបានដកតំណែងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញធំៗជាច្រើនរូប ។

ទន្ទឹមគ្នា លោក To Lam បានបន្តអនុវត្តគោលនយោបាយការទូតពហុភាគី និងរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចធំៗ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ៕

ប្រភព ៖ Vietnam Plus ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា