ប្រវត្តិខ្លះៗរបស់អគ្គលេខាធិការនៃអង្គការអន្តរជាតិ ​ហ្រ្វង់កូហ្វូនី លោកស្រី Mushikiwabo | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រវត្តិខ្លះៗរបស់អគ្គលេខាធិការនៃអង្គការអន្តរជាតិ ​ហ្រ្វង់កូហ្វូនី លោកស្រី Mushikiwabo

ប្រវត្តិខ្លះៗរបស់អគ្គលេខាធិការនៃអង្គការអន្តរជាតិ ​ហ្រ្វង់កូហ្វូនី លោកស្រី Mushikiwabo

គីហ្គាលី ៖ លោកស្រី Louise Mushikiwabo កើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៦១  ក្នុងទីក្រុងគីហ្គាលី រដ្ឋធានីនៃប្រទេសរវ៉ាន់ដា បច្ចុប្បន្នអគ្គលេខាធិការនៃអង្គការអន្តរជាតិ​ហ្រ្វង់កូហ្វូនីរូបនេះមានវ័យ ៦៥ ឆ្នាំ ។

លោកស្រី Mushikiwabo គឺជាអ្នកនយោបាយដ៏លេចធ្លោមួយរូប និងអ្នកការទូតជនជាតិរវ៉ាន់ដា ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ហៅកាត់ (OIF) ចាប់តាំងពីឆ្នាំ ២០១៩ មក ។

លោកស្រី Mushikiwabo បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពី សាកលវិទ្យាល័យជាតិរវ៉ាន់ដា និងថ្នាក់អនុបណ្ឌិតផ្នែកភាសា និងការបកប្រែពី សាកលវិទ្យាល័យ Delaware នៅសហរដ្ឋអាមេរិក ។ លោកស្រីអាចនិយាយបាន ៣ ភាសា រួមមានភាសាបារាំង អង់គ្លេស និងរវ៉ាន់ដា ។

លោកស្រី Mushikiwabo ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០១៨ និងចូលកាន់តំណែងនៅឆ្នាំ ២០១៩ ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីម្តងទៀតនៅឆ្នាំ ២០២២ ។

មុនពេលដឹកនាំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី Mushikiwabo ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលរវ៉ាន់ដា ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩ ។

លោកស្រី Mushikiwabo ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវ៉ាន់ដា ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ផងដែរ ៕
 
ប្រភព ៖ Rwanda Link ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា