អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ របស់កម្ពុជា គឺជាការរំលឹកឡើងវិញនូវស្នាព្រះហស្ត សម្តេចព្រះបរមរតនកោដ្ឋ ក្នុងនាមព្រះបិតាស្ថាបនិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ របស់កម្ពុជា គឺជាការរំលឹកឡើងវិញនូវស្នាព្រះហស្ត សម្តេចព្រះបរមរតនកោដ្ឋ ក្នុងនាមព្រះបិតាស្ថាបនិក

អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ របស់កម្ពុជា គឺជាការរំលឹកឡើងវិញនូវស្នាព្រះហស្ត សម្តេចព្រះបរមរតនកោដ្ឋ ក្នុងនាមព្រះបិតាស្ថាបនិក

អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានចាត់ទុកការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជា ថាជាពេលវេលាដ៏មានអត្ថន័យ ក្នុងការរំលឹកឡើងវិញនូវព្រះរាជបូជនីយកិច្ចរបស់ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះវររាជបិតាស្ថាបនិករួមនៃអង្គការនេះ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះដដែល លោកជំទាវ ក៏បានកោត​សរសើរ​កម្ពុជាថា ជាបេះដូងនៃអាស៊ីអាគ្នេយ៍ និងជាចំណុចប្រសព្វដ៏សំខាន់សម្រាប់ការសន្ទនារកសន្តិភាពពិភពលោក។»

ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការហ្វ្រង់កូហ្វូនី បានគូសរំលេចពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះភាសាបារាំង និងសហគមន៍ហ្វ្រង់កូហ្វូនី។ លោកជំទាវ បានលើកឡើងនូវពាក្យស្លោកខ្មែរថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដើម្បីឆ្លុះបញ្ចាំងពីការបន្តវេនរបស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពីសម្តេចព្រះបរមរតនកោដ្ឋ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង «ស្នាមញញឹមនៃ​ហ្វ្រង់កូហ្វូនី» ដូចដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូល កាលពីបិទកិច្ចប្រជុំកំពូលលើកទី១៩ ឆ្នាំ២០២៤។

លោកជំទាវអគ្គលេខាធិការបានបន្ថែមថា ការជួបជុំរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពី ៨៨ ប្រទេស លើទ្វីបទាំង៥ នៅលើទឹកដី​ដែលមានទន្លេមេគង្គហូរកាត់ និងប្រាសាទដ៏ល្អឯករបស់កម្ពុជា គឺជាវេទិកាចរចា និងកិច្ចសហប្រតិបត្តិការដ៏ចាំបាច់ ក្នុងពេលពិភពលោក​កំពុងត្រូវការសន្តិភាព។លើសពីនេះលោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះផែនការរបស់កម្ពុជា ក្នុងការពង្រីកការបង្រៀនភាសាបារាំង ការបណ្តុះបណ្តាលអ្នកបកប្រែ ការទូត សិល្បៈ ព្រមទាំងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរួមគ្នា៕

អត្ថបទ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា