កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺវេទិកាអន្តរជាតិដ៏មានសារៈ​សំខាន់​ ដែលបណ្តាប្រទេស និងរដ្ឋាភិបាល មកពីទ្វីបនានា បានជួបជុំគ្នាដើម្បីស្វែងរកមធ្យោបាយ​ពង្រឹងកិច្ចសហប្រតិ​​បត្តិ​ការរួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺវេទិកាអន្តរជាតិដ៏មានសារៈ​សំខាន់​ ដែលបណ្តាប្រទេស និងរដ្ឋាភិបាល មកពីទ្វីបនានា បានជួបជុំគ្នាដើម្បីស្វែងរកមធ្យោបាយ​ពង្រឹងកិច្ចសហប្រតិ​​បត្តិ​ការរួម

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺវេទិកាអន្តរជាតិដ៏មានសារៈ​សំខាន់​ ដែលបណ្តាប្រទេស និងរដ្ឋាភិបាល មកពីទ្វីបនានា បានជួបជុំគ្នាដើម្បីស្វែងរកមធ្យោបាយ​ពង្រឹងកិច្ចសហប្រតិ​​បត្តិ​ការរួម

ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាអន្តរជាតិដ៏មានសារៈ​សំខាន់មួយ ដែលបណ្តាប្រទេស និងរដ្ឋាភិបាលមកពីទ្វីបនានា បានជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកមធ្យោបាយ​ពង្រឹងកិច្ចសហប្រតិ​​បត្តិ​ការរួម ក្នុងគោលដៅកសាងសន្តិភាព វិបុលភាពរួម និងស្ថិរភាព​យូរអង្វែង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌​មាន និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានមានប្រសាសន៍ថា  ថ្ងៃនេះ ជាថ្ងៃដ៏មានសារៈសំខាន់ និងជា​ព្រឹត្តិ​ការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែល«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោម​​ប្រ​​ធាន​បទ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលមានមេដឹកនាំ និងគណៈ​​ប្រ​តិ​ភូ​មកពី​បណ្តាប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីជាង ៨១ ចូលរួម ត្រូវបានបើកជាផ្លូវការក្រោម​ព្រះរាជ​ធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះបរមនាថនរោត្តម សីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោ​រព​សក្ការៈ​​ដ៏ខ្ពង់ខ្ពស់បំផុត។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ គឺជាកិច្ចប្រជុំកំពូលទី២ នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈ​ពេលជិត៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ នៅឆ្នាំ១៩៩៧។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការជួបជុំគ្នានៅរាជធានីភ្នំពេញនាពេលនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ការទូត ឬជាការ​អប​អរសាទរភាសា និងវប្បធម៌បារាំងប៉ុណ្ណោះទេ។ នេះគឺជាវេទិកាអន្តរជាតិដ៏មានសារៈសំខាន់មួយ ដែលបណ្តាប្រទេស និងរដ្ឋាភិបាលមកពីទ្វីបនានា បានជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកមធ្យោបាយ​ពង្រឹងកិច្ចសហប្រតិ​​បត្តិ​ការរួម ក្នុងគោលដៅកសាងសន្តិភាព វិបុលភាពរួម និងស្ថិរភាពយូរអង្វែង។ កម្ពុជាមិនត្រឹមតែមានកិត្តិយស​ទទួលស្វា​គមន៍ពិភពហ្វ្រង់កូហ្វូនីប៉ុណ្ណោះទេ ប៉ុន្តែក៏មានឱកាសរួមចំណែកក្នុងកិច្ចសន្ទនាអន្តរជាតិអំពីបញ្ហាដែ​លមាន​សារៈសំខាន់ចំពោះអនាគតរបស់មនុស្សជាតិផងដែរ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា