ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក​ទី២០ ជាវេទិកាដែលកម្ពុជាបានប្រែក្លាយមរតកប្រវត្តិ​សាស្ត្រទៅជាកម្លាំងការទូត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក​ទី២០ ជាវេទិកាដែលកម្ពុជាបានប្រែក្លាយមរតកប្រវត្តិ​សាស្ត្រទៅជាកម្លាំងការទូត

ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក​ទី២០ ជាវេទិកាដែលកម្ពុជាបានប្រែក្លាយមរតកប្រវត្តិ​សាស្ត្រទៅជាកម្លាំងការទូត

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានមានប្រសាសន៍ថា  ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទាំងសុន្ទរកថារបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទាំងសុន្ទរកថារបស់លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ OIF និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង, បានបញ្ជូនសារនយោបាយ និងការទូតដ៏មានសារៈសំខាន់ចំនួន៣៖

ទី១៖ ការបញ្ជាក់ពីតម្លៃសកលនៃសន្តិភាព និងអាទិភាពនៃច្បាប់អន្តរជាតិលើការប្រើប្រាស់កម្លាំង។ ភាពស្របគ្នា នៃសារស្តីពីសន្តិភាព កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ បានពង្រឹងសារៈសំខាន់នៃមូលបទកិច្ចប្រជុំកំពូល។ ក្នុងបរិបទនេះ កម្ពុជាបានប្រើប្រាស់វេទិកាអន្តរជាតិដ៏សំខាន់នេះ ដើម្បីបង្ហាញការពិតអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ទី២៖ ការបន្តមរតកប្រវត្តិសាស្ត្រ និងការលើកកម្ពស់តួនាទីកម្ពុជាលើឆាកអន្តរជាតិ។ ការរំលឹកដល់ព្រះរាជតួនាទីរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ និងការទទួលតំណែងប្រធានកិច្ចប្រជុំកំពូលបន្តពីបារាំង បានឆ្លុះបញ្ចាំងពីការបន្តមរតកការទូតដ៏ថ្លៃថ្លា និងការពង្រឹងតួនាទីកម្ពុជាជាស្ពានតភ្ជាប់រវាងអាស៊ី និងសហគមន៍ហ្វ្រង់កូហ្វូនី។

ទី៣៖ ការបង្ហាញ​ភាពជាអ្នកដឹកនាំតាមរយៈគំនិតផ្តួចផ្តើមជាក់ស្តែង។ សំណើទាំង៣របស់សម្តេចធិបតីស្តីពីការ​បង្ការជម្លោះ ការត្រៀម​ខ្លួនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងការកសាងវិបុលភាពរួម បានបង្ហាញថា កម្ពុជាមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះ​កិច្ច​ប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមផ្តល់គំនិត​និងដំណោះស្រាយសម្រាប់អនាគត​របស់សហគមន៍ហ្វ្រង់​កូហ្វូនី​ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តទៀតថា សរុបមកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាវេទិកាដែលកម្ពុជាបានប្រែក្លាយមរតកប្រវត្តិសាស្ត្រទៅជាកម្លាំងការទូត បទពិសោធន៍សង្គ្រាមទៅជាសារសន្តិភាព និងភាពជាម្ចាស់ផ្ទះទៅជាឱកាសបង្ហាញភាពជាអ្នកដឹកនាំ និងចក្ខុវិស័យសម្រាប់អនាគត៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា