ឯកសារសំខាន់ៗចំនួន៣ នឹងដាក់ជូនប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលពិភាក្សាអនុម័តក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅថ្ងៃស្អែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកសារសំខាន់ៗចំនួន៣ នឹងដាក់ជូនប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលពិភាក្សាអនុម័តក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅថ្ងៃស្អែក

ឯកសារសំខាន់ៗចំនួន៣ នឹងដាក់ជូនប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលពិភាក្សាអនុម័តក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅថ្ងៃស្អែក

ភ្នំពេញ៖ ឯកសារសំខាន់ៗចំនួន៣ ដែលត្រូវបានសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី បានឯកភាពគ្នាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងត្រូវដាក់ជូនប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺមានឯកសារចំនួន៣ ដែលត្រូវបានសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីបានឯកភាពគ្នា ហើយបញ្ជូនមកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ឯកសារទាំងបីរួមមាន៖
(១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍។
(២) សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី
និង(៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ គឺដោយផ្អែកទៅលើបទពិសោធន៍របស់កម្ពុជាដោយរងការខូចខាតបេតិកភណ្ឌវប្បធម៌ដ៏ធ្ងន់ធ្ងរ។ ជាពិសេសគឺប្រាសាទព្រះវិហារ ប្រាសាទតាក្របីដែលជាប្រាសាទរបស់ខ្មែរក្នុងអំឡុងពេលនៃសកម្មភាពឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ។

ឯកឧត្តមបានបញ្ជាក់ថា ឯកសារទាំងបីនេះ គឺនឹងដាក់ជូនថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយដែលគ្រោងនឹងពិភាក្សាអនុម័តនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះនឹងរំពឹងថានឹងផ្តល់លទ្ធផលសំខាន់ៗមួយចំនួនទី១. សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលមានបីចំណុច គឺឯកសារនេះនឹងក្លាយទៅជាលទ្ធផលនយោបាយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សហគមន៍សហគមន៍ហ្វ្រង់កូហ្វូនីចំពោះសន្តិភាព វិបុលភាពរួម និងស្ថេរភាពយូរអង្វែង។ ទី២. ការពង្រឹងតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់ហ្វូកូនីនៅក្នុងការការពារសន្តិភាព និងការគាំទ្រការដោះស្រាយវិបត្តិ។ កិច្ចប្រជុំនឹងផ្តល់ឱកាសថ្នាក់ដឹកនាំពិភាក្សាអំពីតួនាទីរបស់របស់អង្គការនៅក្នុងការជំរុញកិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការគាំទ្រស្ថេរភាពនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ទី៣. ការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសលើវិស័យអប់រំ យុវជន ស្ត្រី សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងអភិបាលកិច្ច។ ទី៤. គឺការពង្រឹងស្ថេរភាពស្ថាប័ន OIF តាមរយៈការពិនិត្យវឌ្ឍនភាពនៃកម្មវិធីការងារឆ្នាំ២០២៤-២០២៧ និងការពិចារណាទិសដៅយុទ្ធសាស្ត្របន្ទាប់ និងទី៥. គឺការសម្រេចចិត្តលើការពង្រីកសមាជិកភាព និងការដឹកនាំអង្គការ រួមមានការសម្រេចលើសំណើចូលជាសមាជិក និងការផ្លាស់ប្តូរឋានៈសមាជិក និងការជ្រើសរើសអគ្គលេខាធិការរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីដែលនឹងត្រូវផុតអាណត្តិ ហើយនឹងត្រូវបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា