ត្រួសៗពីប្រវត្តិលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និង បំពេញទស្សនកិច្ចនៅ កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រួសៗពីប្រវត្តិលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និង បំពេញទស្សនកិច្ចនៅ កម្ពុជា

ត្រួសៗពីប្រវត្តិលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និង បំពេញទស្សនកិច្ចនៅ កម្ពុជា

លោក Mark Carney កើតនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩៦៥ នៅទីក្រុង Fort Smith ដែនដីភាគពាយ័ព្យ ប្រទេសកាណាដា ។ បច្ចុប្បន្ន លោកមានវ័យ ៦១ឆ្នាំ ។

លោក Mark Carney បានបញ្ចប់បរិញ្ញាបត្រ ឆ្នាំ ១៩៨៨ ពីសាកលវិទ្យាល័យ Harvard ហើយ លោកបានបន្តសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Oxford។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Oxford, លោក Carney បានធ្វើការឱ្យធនាគារវិនិយោគ និងក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុអន្តរជាតិរបស់សហរដ្ឋអាមេរិក Goldman Sachs ខណៈក្រោយមកលោកបានឡើងតំណែងជាអគ្គនាយក ផ្នែកធនាគារវិនិយោគ។

ក្រោយមកលោកបានកាន់តំណែងជាទេសាភិបាលធនាគារកណ្តាលកាណាដា (Bank of Canada) ពីឆ្នាំ ២០០៨ ដល់ ២០១៣ និងជាប្រធានធនាគារកណ្តាលអង់គ្លេស (Bank of England) ពីឆ្នាំ ២០១៣ ដល់ ២០២០ ។

ចំណែកក្នុងឆាកនយោបាយ, លោក Mark Carney បានដឹកនាំគណបក្សសេរីនិយមឱ្យទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតមុនកាលកំណត់នៅខែមេសា ឆ្នាំ ២០២៥ ហើយក្រោយមក បានក្លាយជាមេដឹកនាំដ៏លេចធ្លោមួយរូបនៅលើឆាកអន្តរជាតិ ជាពិសេសលោកបានថ្លែងសុន្ទរកថារិះគន់យ៉ាងខ្លាំងទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ ២០២៦។

កត្តាទាំងអស់នេះជាហេតុធ្វើឲ្យលោក Mark Carney ក្លាយជានាយករដ្ឋមន្ត្រីកាណាដា នៅខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីត្រូវបានជ្រើសរើសជាមេដឹកនាំនៃគណបក្សសេរីនិយម (Liberal Party)។

ប្រភព ៖ britannica ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា