កូរ៉េខាងជើង ថ្កោលទោស ជប៉ុន ជុំវិញការពិចារណាបន្ធូរបន្ថយគោលនយោបាយនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ថ្កោលទោស ជប៉ុន ជុំវិញការពិចារណាបន្ធូរបន្ថយគោលនយោបាយនុយក្លេអ៊ែរ

កូរ៉េខាងជើង ថ្កោលទោស ជប៉ុន ជុំវិញការពិចារណាបន្ធូរបន្ថយគោលនយោបាយនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការពិចារណារបស់រដ្ឋាភិបាលជប៉ុន ក្នុងការបង្កើតករណីលើកលែង ឬបន្ធូរបន្ថយការរឹតត្បិត ចំពោះគោលការណ៍មិនមែននុយក្លេអ៊ែរចំនួនបីរបស់ខ្លួន ។

ការថ្កោលទោសនេះ ត្រូវបានចេញផ្សាយតាមរយៈទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA កាលពីថ្ងៃអាទិត្យ ដោយកូរ៉េខាងជើងបានចោទប្រកាន់ជប៉ុនថា កំពុងត្រួសត្រាយផ្លូវឆ្ពោះទៅរកការសម្រេចបាននូវមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ។

បើតាមអត្ថបទវិភាគដែលចុះផ្សាយដោយ KCNA, កូរ៉េខាងជើងបានហៅទង្វើរបស់ជប៉ុនថា ជា «ចលនាយោធានិយមថ្មីដ៏គ្រោះថ្នាក់» ដែលមានបំណងផ្លាស់ប្តូរតុល្យភាពអំណាចក្នុងតំបន់ ។

កូរ៉េខាងជើងបានអះអាងថា ជប៉ុនកំពុងរៀបចំផែនការប្រែក្លាយខ្លួនទៅជាមហាអំណាចយោធា ដោយពឹងផ្អែកលើអាវុធនុយក្លេអ៊ែររបស់អាមេរិក ដើម្បីទុកជាមូលដ្ឋានឈានទៅរកការកាន់កាប់អាវុធនុយក្លេអ៊ែរដោយខ្លួនឯងនាពេលអនាគតត ។

អត្ថបទវិភាគដដែល បានបញ្ជាក់ថា ការស្នើឱ្យមានករណីលើកលែងនេះ ត្រូវបានកូរ៉េខាងជើងចាត់ទុកថា ជា «ល្បិចកលដ៏ពិសពុល» ដើម្បីបិទបាំងចេតនាពិតប្រាកដ បន្ថយការរិះគន់ទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងរំលាយចោលបន្តិចម្តងៗនូវការរឹតត្បិតក្រោមគោលការណ៍មិនមានអាវុធនុយក្លេអ៊ែរទាំង៣របស់ខ្លួន។

បើតាមស៊ីនហួរ, គោលការណ៍ដែលជប៉ុនបានប្រកាន់ខ្ជាប់តាំងពីឆ្នាំ១៩៦៧មក គឺតម្រូវឱ្យទីក្រុងតូក្យូ មិនកាន់កាប់ មិនផលិត និងមិនអនុញ្ញាតឱ្យនាំចូល អាវុធនុយក្លេអ៊ែរមកមកក្នុងទឹកដីប្រទេសរបស់ខ្លួនឡើយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា