រុស្ស៊ី ព្រមានប្រើកម្លាំងយោធាសម្រេចគោលដៅ បើសិនគ្មានកិច្ចព្រមព្រៀងសន្តិសុខជាមួយ អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានប្រើកម្លាំងយោធាសម្រេចគោលដៅ បើសិនគ្មានកិច្ចព្រមព្រៀងសន្តិសុខជាមួយ អឺរ៉ុប

រុស្ស៊ី ព្រមានប្រើកម្លាំងយោធាសម្រេចគោលដៅ បើសិនគ្មានកិច្ចព្រមព្រៀងសន្តិសុខជាមួយ អឺរ៉ុប

មូស្គូ ៖ ប្រទេសរុស្ស៊ីបានព្រមាននឹងប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចគោលដៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ប្រសិនបើទីក្រុងមូស្គូបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិសុខជាមួយអឺរ៉ុប ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងអះអាងកាលពីថ្ងៃ អាទិត្យ ថា កិច្ចចរចាពាក់ព័ន្ធនឹងការដោះស្រាយវិបត្តិជម្លោះនៅអ៊ុយក្រែន និងការបង្កើតស្ថាបត្យកម្មសន្តិសុខនៅអឺរ៉ុប នឹងគ្មានន័យទេ ប្រសិនបើគ្មានការប៉ុនប៉ងពិតប្រាកដ ក្នុងការស្វែងរកសន្តិភាព ។

បើតាមស៊ីនហួរ, អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា នៅដំណាក់កាលណាមួយ កិច្ចព្រមព្រៀងសន្តិសុខនឹងត្រូវពិភាក្សាជាមួយអឺរ៉ុប ហើយប្រសិនបើពួកគេមិនចង់បានសន្តិភាពពិតប្រាកដទេ នោះការពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ នឹងគ្មានន័យទេ ។

ការអះអាងរបស់លោក Peskov នេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន បានបញ្ចប់កាលពីថ្ងៃពុធសប្តាហ៍មុន នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានប្រកាស សូម្បីតែបទឈប់បាញ់ ឬការធានាសន្តិសុខរយៈពេលវែងនោះទេ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា