មេបក្សឈ្នះឆ្នោតចោទលោក Netanyahu ជាមេខ្លោងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេបក្សឈ្នះឆ្នោតចោទលោក Netanyahu ជាមេខ្លោងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល

មេបក្សឈ្នះឆ្នោតចោទលោក Netanyahu ជាមេខ្លោងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល

ហ៊្សេរុយសាឡឹម ៖ មេដឹកនាំគណបក្សឈ្នះឆ្នោត លោក Gadi Eisenkot បានចោទប្រកាន់ចំៗកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីចាំផ្ទះអ៊ីស្រាអែល លោក Benjamin Netanyahu និងសហការីរបស់គាត់ គឺជាមេខ្លោងបង្កការគំរាមកំហែងដោយផ្ទាល់ និងបន្ទាន់ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ។

ការចោទប្រកាន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប៉ុស្តិទូរទស្សន៍ Channel 12 បានចាក់ផ្សាយការស៊ើបអង្កេតមួយ ដែលបានចោទប្រកាន់ប្រធានបុគ្គលិករបស់លោក Netanyahu ថា បានផ្តល់ព័ត៌មានក្លែងក្លាយដល់ប៉ូលិស ដើម្បីចាប់ខ្លួនសកម្មគណបក្ស United Arab List ក្នុងអំឡុងពេលបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលាកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះ មេដឹកនាំគណបក្សឈ្នះឆ្នោត លោក Gadi Eisenkot បានចោទប្រកាន់លោក Netanyahu ថា បានបង្ខូចស្ថាប័នរដ្ឋ ដើម្បីបម្រើដល់ការរស់រានមានជីវិតផ្នែកនយោបាយរបស់លោក និងថា មេដឹកនាំអ៊ីស្រាអែលរូបនេះ មិនត្រូវឱ្យកាន់អំណាច សូម្បីតែមួយនាទីទៀតឡើយ ។

លោក Eisenkot បានអះអាងថា ដរាបណាលោក Netanyahu នៅតែបន្តកាន់អំណាច នោះនឹងលែងមានការបោះឆ្នោតដោយយុត្តិធម៌ និងស្របច្បាប់នៅក្នុងប្រទេសអ៊ីស្រាអែលទៀតហើយ ។

ហើយតាមរយៈបណ្តាញសង្គម X មេដឹកនាំគណបក្សឈ្នះឆ្នោតរូបនេះ ថែមទាំងបានទាមទារឱ្យមានការពន្យល់ពីកម្លាំងប៉ូលិស និងទីភ្នាក់ងារសន្តិសុខ Shin Bet ដោយលោកបានសន្យាថា នឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីចោទប្រកាន់ការិយាល័យនាយករដ្ឋមន្ត្រី និងទីភ្នាក់ងារសន្តិសុខ ដែលបានធ្វើ ទាំងមុន និងអំឡុងពេលបោះឆ្នោត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា