កម្ពុជា ផ្ដល់ធាតុចូលសំខាន់ ៤ ចំណុចបន្ថែម រួមទាំងបញ្ហាព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកចូលទៅក្នុងសាររបស់អាយប៉ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ផ្ដល់ធាតុចូលសំខាន់ ៤ ចំណុចបន្ថែម រួមទាំងបញ្ហាព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកចូលទៅក្នុងសាររបស់អាយប៉ា

កម្ពុជា ផ្ដល់ធាតុចូលសំខាន់ ៤ ចំណុចបន្ថែម រួមទាំងបញ្ហាព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកចូលទៅក្នុងសាររបស់អាយប៉ា

កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ធាតុចូលសំខាន់ៗ បន្ថែមទៀតទៅក្នុងសាររបស់សភាអាស៊ាន អាយប៉ា ដោយបានសង្កត់ធ្ងន់លើចំណុចស្នូល ៤ចំណុច ដែលរួមបញ្ចូលទាំងបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ផងដែរ។
 
សម្រាប់ធាតុចូលសំខាន់ៗ ដែលសភាកម្ពុជា ផ្ដល់អោយរួមមាន៖ ការពង្រឹងគោលការណ៍គ្រឹះរបស់អាស៊ាន,ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់,ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា។
 
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា លើកទី១៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលបានចេញផ្សាយ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បញ្ជាក់ថា ការចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងខ្លឹមសារនេះ គឺជាការបញ្ជាក់អំពីជំហររបស់កម្ពុជា ដើម្បីពង្រឹងបន្ថែម ពុំមែនផ្លាស់ប្តូរទិសដៅ និងស្មារតីរួមនៃសេចក្តីព្រាងឡើយ។
 
រដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា ការដាក់ជូនសំណើទាំងនេះ ក្នុងស្មារតីស្ថាបនា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សាមគ្គីភាព អាស៊ាន ការគោរពគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួម និងដោយបានការគាំទ្រពីបណ្តាប្រទេសជាសមាជិកទាំងអស់ចូលរួម ផងដែរ។
 
ភាពជោគជ័យផ្នែកការទូតសភានេះ ធ្វើឡើងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា លើកទី១៥ ដឹកនាំដោយឯកឧត្តម​ ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា។
 
សូមបញ្ជាក់ថា កិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអោយប៉ា លើកទី១៥ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ាន ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរក អនាគតរួមគ្នា» ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
 
កិច្ចប្រជុំនេះ គឺជាយន្តការប្រចាំឆ្នាំដ៏ មានសារៈសំខាន់បំផុត ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូមិនអាចខ្វះបានរវាងស្ថាប័ននីតិប្រតិបត្តិ គឺអាស៊ាន និងស្ថាប័ននីតិប្បញ្ញត្តិ (អាយប៉ា)។ វេទិកានេះ ជាស្ពានតភ្ជាប់បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋអាស៊ាន ទៅកាន់ប្រមុខថ្នាក់ដឹកនាំកំពូល តាមរយៈការស្នើឡើងនូវដំណោះស្រាយសង្គមរឹងមាំ សំដៅធានាឱ្យបាននូវ វិបុលភាព ស្ថិរភាព និងការកសាងសហគមន៍អាស៊ានមួយ ដែលប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព ពិតប្រាកដ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា