លោក ត្រាំ ប្រកាសពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងហ្វីលីពីន

លោក ត្រាំ ប្រកាសពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងហ្វីលីពីន

ម៉ានីល ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានប្រកាសពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដោយលើកឡើងថា ទំនាក់ទំនងសម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល គឺរឹងមាំជាងពេលណាៗទាំងអស់។

បើតាម anadolu, ការលើកឡើងដូច្នេះ របស់មេដឹកនាំអាមេរិក បានធ្វើឡើង នៅក្នុងកិច្ចប្រជុំទ្វេភាគី ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងម៉ានីល។

លោក ត្រាំ បានលើកឡើងថា ប្រទេសទាំងពីរធ្លាប់មានទំនាក់ទំនងមិនសូវល្អនៅក្រោមរដ្ឋបាលមុនៗ ប៉ុន្តែបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។

លោក ត្រាំ បាននិយាយថា «យើងធ្លាប់ជាសម្ព័ន្ធមិត្តរបស់អ្នក ប៉ុន្តែមានពេលខ្លះដែលសម្ព័ន្ធភាពនោះមិនសូវល្អប៉ុន្មានទេ ក្នុងអំឡុងពេលរដ្ឋបាលមុនៗមួយចំនួន។ វាពិតជាមិនមែនជាសម្ព័ន្ធភាពដ៏ល្អនោះទេ ប៉ុន្តែសម្ព័ន្ធភាពរបស់យើងនៅពេលនេះ គឺល្អប្រសើរជាងពេលណាៗទាំងអស់»។

លោកបានសង្កត់ធ្ងន់លើការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិថា ជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងនេះ ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយទីក្រុងម៉ានីល ដើម្បីពង្រឹងការរៀបចំផ្នែកសន្តិសុខនៅក្នុងតំបន់។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានលើកឡើងអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើវិស័យថាមពល ដោយបានគូសបញ្ជាក់អំពីការផលិតប្រេង និងឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិក ព្រមទាំង គម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នដ៏ធំមួយនៅរដ្ឋអាឡាស្កា ដែលមានគោលបំណងនាំចេញថាមពលទៅកាន់សម្ព័ន្ធមិត្តនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។

លោក ត្រាំ បានពណ៌នាហ្វីលីពីនថា ជាដៃគូដ៏សក្តិសមបំផុតសម្រាប់គំនិតផ្តួចផ្តើមនេះ ដោយបន្ថែមថា ការពិភាក្សារវាងរដ្ឋាភិបាលទាំងពីរបានចាប់ផ្តើមរួចហើយ៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា