មន្ទីរពេទ្យធំៗនៅម៉ាឡេស៊ីបង្ហាញពីបច្ចេកវិទ្យាព្យាបាលទំនើបដល់អ្នកសារព័ត៌មានកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរពេទ្យធំៗនៅម៉ាឡេស៊ីបង្ហាញពីបច្ចេកវិទ្យាព្យាបាលទំនើបដល់អ្នកសារព័ត៌មានកម្ពុជា

មន្ទីរពេទ្យធំៗនៅម៉ាឡេស៊ីបង្ហាញពីបច្ចេកវិទ្យាព្យាបាលទំនើបដល់អ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានកម្ពុជាមួយក្រុមកំពុងចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានៅតាមមន្ទីរពេទ្យធំៗមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី ដើម្បីស្វែងយល់អំពីការផ្តល់សេវាសុខាភិបាល ការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ និងការព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យឯកទេស។

ដំណើរទស្សនកិច្ចនេះរៀបចំឡើងដោយក្រុមហ៊ុន IHH Healthcare រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអ្នកសារព័ត៌មានគ្រោងចុះទៅកាន់មន្ទីរពេទ្យ Pantai, Gleneagles និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court ព្រមទាំងមន្ទីរពេទ្យផ្សេងៗទៀត។

អ្នកសារព័ត៌មានកម្ពុជា ក្នុងនោះក៏មានតំណាងពីស្ថាប័ន AMS ផងដែរ នឹងមានឱកាសជួបសម្ភាសន៍ជាមួយវេជ្ជបណ្ឌិតឯកទេស និងតំណាងក្រុមហ៊ុន IHH Malaysia ដើម្បីស្វែងយល់បន្ថែមពីសេវាថែទាំសុខភាព និងជម្រើសព្យាបាលសម្រាប់អ្នកជំងឺកម្ពុជាដែលមានបំណងមកទទួលសេវាជំងឺនៅប្រទេសនេះ។

សូមបញ្ជាក់ថា IHH Healthcare មានបណ្ដាញមន្ទីរពេទ្យជាច្រើននៅប្រទេសម៉ាឡេស៊ី រួមមាន Gleneagles, Island Hospital, Pantai, Prince Court Medical Centre និង Timberland Medical Centre ដែលផ្តល់សេវាព្យាបាលជំនាញលើវិស័យជាច្រើន ដូចជា ជំងឺមហារីក បេះដូង ប្រព័ន្ធប្រសាទ ឆ្អឹងនិងសន្លាក់ សុខភាពស្ត្រីនិងកុមារ ព្រមទាំងការពិនិត្យសុខភាព និងការថែទាំបង្ការជំងឺ។

តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានកម្ពុជារំពឹងថា នឹងទទួលបានព័ត៌មាន និងចំណេះដឹងជាក់ស្តែងបន្ថែមទៀត ដើម្បីចែករំលែកជូនសាធារណជន​អំពីជម្រើស​សេវា​សុខាភិបាល បច្ចេកវិទ្យាព្យាបាល​ទំនើប និងជំនាញវេជ្ជសាស្ត្រនៅប្រទេសម៉ាឡេស៊ី៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា