ព្រះអង្គម្ចាស់ Harry ថា នឹងចូលបម្រើយោធាអង់គ្លេសជាថ្មី ដើម្បីប្រយុទ្ធនឹង រុស្ស៊ី ប្រសិនបើចាំបាច់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះអង្គម្ចាស់ Harry ថា នឹងចូលបម្រើយោធាអង់គ្លេសជាថ្មី ដើម្បីប្រយុទ្ធនឹង រុស្ស៊ី ប្រសិនបើចាំបាច់
នយោបាយ• 19/11/2026

ព្រះអង្គម្ចាស់ Harry ថា នឹងចូលបម្រើយោធាអង់គ្លេសជាថ្មី ដើម្បីប្រយុទ្ធនឹង រុស្ស៊ី ប្រសិនបើចាំបាច់

ឡុងដ៍ ៖ ព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស ប្រកាសថា ទ្រង់នឹងចូលបម្រើក្នុងជួរកងទ័ពអង់គ្លេសជាថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ប្រសិនបើចាំបាច់ ដោយទ្រង់សង្កត់ធ្ងន់ថា ពិភពលោកទាំងមូលមានមេរៀនជាច្រើនដែលត្រូវរៀនពីអ៊ុយក្រែន ។

ក្នុងបទសម្ភាសន៍ជាមួយ The Telegraph ដែលចាក់ផ្សាយកាលពីថ្ងៃពុធ ព្រះអង្គម្ចាស់ Harry អះអាងថា ទោះបីគ្មានយន្តហោះដ្រូន គ្រាប់កាំភ្លើង និងគ្រាប់រ៉ុក្កែតហោះសំដៅមករកអង់គ្លេស ក៏មិនមែនមានន័យថា អង់គ្លេសមិនស្ថិតក្នុងសង្គ្រាមនោះទេ ។

ដូច្នេះ ទ្រង់យល់ថា ប្រសិនបើមានការស្នើឱ្យទ្រង់ចូលបម្រើកងទ័ពជាថ្មី ហើយប្រសិនបើចាំបាច់នោះ ទ្រង់នឹងត្រៀមខ្លួន ១០០ ភាគរយ ដើម្បីបម្រើប្រទេសជាតិរបស់ទ្រង់ រួមជាមួយអតីតយុទ្ធជន និងកងកម្លាំងយោធាដទៃទៀត ។

ព្រះអង្គម្ចាស់ Harry សង្កត់ធ្ងន់ថា អ៊ុយក្រែនមានបទពិសោធន៍ជាច្រើនដែលអាចចែករំលែកដល់ប្រទេសដទៃ ហើយពិភពលោកទាំងមូលក៏អាចរៀនសូត្របានច្រើនពីប្រទេសនេះផងដែរ ។

បើតាម Anadolu, ព្រះអង្គម្ចាស់ Harry ធ្លាប់បម្រើក្នុងជួរកងទ័ពអង់គ្លេសអស់រយៈពេល ១០ ឆ្នាំ និងបានឡើងឋានៈជាប្រធានក្រុម ។ ក្នុងអំឡុងពេលបម្រើយោធា ទ្រង់បានចូលរួមបំពេញបេសកកម្មយោធានៅអាហ្វហ្គានីស្ថានចំនួនពីរលើក ។

នៅក្នុងសៀវភៅជីវប្រវត្តិរបស់ទ្រង់ដែលមានចំណងជើងថា Spare ចេញផ្សាយក្នុងឆ្នាំ២០២៣ ព្រះអង្គម្ចាស់ Harry ត្រូវបានរាយការណ៍ថា ធ្លាប់បានសម្លាប់មនុស្សចំនួន ២៥ នាក់ ក្នុងអំឡុងពេលបំពេញបេសកកម្មលើកទីពីរនៅអាហ្វហ្គានីស្ថាន ក្នុងនាមជាអ្នកបើកបរឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា