លោក ហ្សេលេនស្គី ថា សង្គ្រាម អ៊ុយក្រែន នឹងបញ្ចប់ បើសិនមេដឹកនាំ អាមេរិក ចិន និងរុស្ស៊ី ចង់ធ្វើ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ថា សង្គ្រាម អ៊ុយក្រែន នឹងបញ្ចប់ បើសិនមេដឹកនាំ អាមេរិក ចិន និងរុស្ស៊ី ចង់ធ្វើ

លោក ហ្សេលេនស្គី ថា សង្គ្រាម អ៊ុយក្រែន នឹងបញ្ចប់ បើសិនមេដឹកនាំ អាមេរិក ចិន និងរុស្ស៊ី ចង់ធ្វើ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់កាលពីថ្ងៃ ពុធ ថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន អាចបញ្ចប់ទៅបាន តាមរយៈជំនួបតែមួយរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង ប្រសិនបើមេដឹកនាំទាំង៣ពិតជាមានឆន្ទៈចង់បញ្ចប់ជម្លោះមួយនេះ ។

លោក ហ្សេលេនស្គី ការអះអាងបែបនេះ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ NBC មុនពេលកិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំអាមេរិក រុស្ស៊ី និងចិន ដែលគ្រោងធ្វើឡើងនៅទីក្រុង Shenzhen ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ។

លោក ហ្សេលេនស្គី លើកឡើងថា មេដឹកនាំចិន និងអាមេរិក មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ។

លោកអះអាងថា ប្រសិនបើចិន និងអាមេរិកដាក់ទណ្ឌកម្ម ឬគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ី នោះសង្គ្រាមនឹងត្រូវបញ្ចប់ ។ ប៉ុន្តែប្រសិនបើពួកគេមិនធ្វើដូច្នេះទេ វាអាចបង្ហាញថា លោក ត្រាំ និងលោក ស៊ី ពិតជាមិនចង់ឱ្យភ្លើងជម្លោះមួយនេះរលត់ទៅវិញឡើយ ។

នៅពេលត្រូវបានសួរថាតើលោកនឹងប្រាប់អ្វីទៅកាន់មេដឹកនាំទាំងបី ប្រសិនបើមានវត្តមានក្នុងកិច្ចប្រជុំនោះ លោក ហ្សេលេនស្គី បានឆ្លើយថា មេដឹកនាំទាំងនេះមានអំណាចគ្រប់គ្រាន់ ដើម្បីបញ្ឈប់លោក ពូទីន ក្នុងជំនួបតែមួយ ។

ប៉ុន្តែលោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា គ្មានការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន អាចធ្វើឡើងដោយគ្មានការចូលរួមពីទីក្រុងកៀវនោះទេ ដោយលោកបានបញ្ជាក់ជាថ្មីតាមបណ្តាញសង្គមតេលេក្រាមថា បញ្ហារបស់អ៊ុយក្រែន ត្រូវតែសម្រេចដោយមានការចូលរួមពីអ៊ុយក្រែន ហើយបញ្ហារបស់អឺរ៉ុប ក៏ត្រូវតែសម្រេចដោយមានការចូលរួមពីអឺរ៉ុបផងដែរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា