លោក ពូទីន ប្រាប់មេដឹកនាំ APEC ថា រុស្ស៊ីគឺជាផ្នែកមួយដ៏សំខាន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ប្រាប់មេដឹកនាំ APEC ថា រុស្ស៊ីគឺជាផ្នែកមួយដ៏សំខាន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

លោក ពូទីន ប្រាប់មេដឹកនាំ APEC ថា រុស្ស៊ីគឺជាផ្នែកមួយដ៏សំខាន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សិនជិន ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងប្រាប់មេដឹកនាំនៃវេទិកា APEC នៅក្នុងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីគឺជាផ្នែកមួយដ៏សំខាន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងឱកាសនោះដែរ លោកលោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យបណ្តាប្រទេសនានាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មរបស់រុស្ស៊ី ហើយបានបញ្ជាក់ថា ទីក្រុងមូស្គូកំពុងចូលរួមចំណែកដល់សន្តិសុខស្បៀង និងថាមពលនៅក្នុងតំបន់។

លោក ពូទីន បានមានប្រសាសន៍ថា «ខ្ញុំសូមសង្កត់ធ្ងន់ថា ភាពជាដៃគូប្រកបដោយស្ថាបនាជាមួយសេដ្ឋកិច្ចនានាក្នុង APEC គឺជាគោលនយោបាយយុទ្ធសាស្ត្ររបស់រុស្ស៊ី។ យើងគឺជាផ្នែកមួយដ៏សំខាន់នៃតំបន់នេះ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ដល់វិបុលភាពសេដ្ឋកិច្ចរបស់តំបន់»។

លោក វ្ល៉ាឌីមៀ ពូទីន បានបន្ថែមថា APEC គួរតែបង្កើតបរិយាកាសនៃសាមគ្គីភាព និងរៀបចំរបៀបវារៈប្រកបដោយស្ថាបនាសម្រាប់កិច្ចសហប្រតិបត្តិការ។

លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមចុងក្រោយរបស់ក្រុមនេះ ក៏មានគោលដៅឆ្ពោះទៅរកចំណុចនេះដែរ ហើយទីក្រុងមូស្គូក៏គាំទ្រលើឯកសារនេះផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា