បារាំងបន្តគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងបន្តគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

បារាំងបន្តគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីស្ហា (Olivier Richard) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នំា២០២៦ បានប្រកាសថា ប្រទេសបារាំងនៅតែប្រកាន់ជំហរគាំទ្រការសន្ទនា និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

ក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថានទូតបារាំង លោក អូលីវីយេ រីស្ហា បញ្ជាក់ថា បារាំងគាំទ្រឯករាជភាព និងបូរណភាពទឹកដីប្រទេសកម្ពុជា។ បើតាមលោកឯកអគ្គរដ្ឋទូត ប្រទេសបារាំងនៅតែបន្តរក្សាការសន្ទនាជាមួយអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ ហើយបារាំងត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីជួយប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែន។

លោកបានរម្លឹកផងដែរថា ប្រទេសបារាំងមានបណ្ណសារ និងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធព្រំដែន សម្រាប់ប្រទេសកម្ពុជា និងថៃ យកទៅប្រើប្រាស់តាមតម្រូវការ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមលោកទូត កម្ពុជា និងថៃបានដាក់សំណើសុំឯកសារពីប្រទេសបារាំងរួចហើយ។

ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូតបារាំងបានបញ្ជាក់ថា ក្នុងចំណោមកិច្ចព្រមព្រៀងទាំង ២៩ ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា គឺមានកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងឯកសារបណ្ណសារនេះឯង។

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា