លោក ត្រាំ ​​ថា អាមេរិក លួចធ្វើចារកម្មខ្លាំងជាងប្រទេស ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ​​ថា អាមេរិក លួចធ្វើចារកម្មខ្លាំងជាងប្រទេស ចិន

លោក ត្រាំ ​​ថា អាមេរិក លួចធ្វើចារកម្មខ្លាំងជាងប្រទេស ចិន

សិនជិន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងសារភាព កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន មានជំនាញពូកែខាងលួចធ្វើចារកម្ម ប្រមូលព័ត៌មានសម្ងាត់ ខ្លាំងជាងប្រទេសចិន។

បើតាម anadolu, មេដឹកនាំវ័យ៨០ឆ្នាំរូបនេះ បានថ្លែងយ៉ាងដូច្នេះ ក្នុងពេលផ្តល់បទសម្ភាសន៍ផ្ទាល់ ដល់បណ្តាញព័ត៌មាន Fox News ចេញពីទីក្រុងសិនជិន ប្រទេសចិន ជាកន្លែងដែលរូបលោកចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC។

នៅពេលត្រូវបានសួរថា តើលោកនឹងស្នើឱ្យប្រទេសចិន បញ្ឈប់ការធ្វើចារកម្មលើសហរដ្ឋអាមេរិកដែរឬទេ, លោក ត្រាំ បានលើកឡើងថា ការទាមទារបែបនេះទំនងជាមិនទទួលបានជោគជ័យនោះទេ ដោយសារតែសហរដ្ឋអាមេរិកផ្ទាល់ក៏មានសកម្មភាពចារកម្មរបស់ខ្លួនដែរ។

លោករៀបរាប់ថា «យើងធ្វើចារកម្មលើប្រទេសចិន ហើយពួកគេក៏ធ្វើចារកម្មលើយើងដែរ។ ខ្ញុំគិតថា អាមេរិក ពូកែខាងធ្វើចារកម្មបានល្អជាង ភាគីចិន ទៀតផង»។

ការលើកឡើងនេះបានកើតឡើង ចំពេលមានរឿងអាស្រូវ ដែលពាក់ព័ន្ធនឹងអតីតនាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក Nvidia គឺ លោក Jensen Huang លួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលទីភ្នាក់ងារសម្ងាត់អាមេរិកចោទថា ជាចារកម្មរបស់ចិន។

ដោយហាក់ដូចជាចង់បន្ថយទម្ងន់នៃករណីនេះ, លោក ត្រាំ បានលើកឡើងប្រាប់ Fox News ថា ការចោទប្រកាន់ នាង Alice Huang គ្មានការបញ្ជាក់ច្បាស់លាស់បានទេ ដូច្នេះ មិនអាចចាត់ទុកថា ស្ត្រីរូបនេះគឺជាភ្នាក់ងាររបស់ចិនពិតប្រាកដបានឡើយ។

នៅពេលដែលអ្នកសម្របសម្រួលកម្មវិធីចោទសួរថា តើមានការលើកឡើងអំពីអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia ក្នុងពេលចូលរួមពិធីលៀងអាហារពេលល្ងាច ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែរឬទេ, លោក ត្រាំ បានឆ្លើយថា ពួកលោកមិនបានពិភាក្សាអំពីបញ្ហានេះទេ ប៉ុន្តែ លោកអះអាងថា មានការពិភាក្សាគ្នាអំពីបញ្ហាបញ្ញាសិប្បនិម្មិត៕

ប្រភព ៖ anadolu _Seoul Economic daily ប្រែសម្រួល ៖ សារ៉ាត

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា