កូកា-កូឡាខ្មែរជួយគាំទ្រដល់គ្រួសារខ្មែរចំនួន៣,០០០គ្រួសារតាមរយៈកម្មវិធី «កូកា-កូឡាដើរផ្សារមិនអស់លុយរួមគ្នាជួយសហគមន៍» នាពេលថ្មីៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូកា-កូឡាខ្មែរជួយគាំទ្រដល់គ្រួសារខ្មែរចំនួន៣,០០០គ្រួសារតាមរយៈកម្មវិធី «កូកា-កូឡាដើរផ្សារមិនអស់លុយរួមគ្នាជួយសហគមន៍» នាពេលថ្មីៗនេះ

កូកា-កូឡាខ្មែរជួយគាំទ្រដល់គ្រួសារខ្មែរចំនួន៣,០០០គ្រួសារតាមរយៈកម្មវិធី «កូកា-កូឡាដើរផ្សារមិនអស់លុយរួមគ្នាជួយសហគមន៍» នាពេលថ្មីៗនេះ

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) បានរៀបចំកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» លើកទី៣ របស់ខ្លួន ដោយជោគជ័យ កាលពីថ្ងៃទី១៤–១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។ កម្មវិធីរយៈពេលពីរថ្ងៃនេះ បានជួយឧបត្ថម្ភគាំទ្រដល់គ្រួសារកំពុងជួបការលំបាកចំនួន ៣,០០០ គ្រួសារ ដោយទទួលបានបណ្ណទិញទំនិញ ដើម្បីទិញស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដោយមិនអស់លុយ។

តាមរយៈកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» នេះ ក្រុមហ៊ុន កូកា-កូឡា បានជួយគាំទ្រដល់គ្រួសារជាង ៧,០០០ គ្រួសារនៅទូទាំងប្រទេសកម្ពុជា រួមមាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ តាំងពីចាប់ផ្តើមកម្មវិធីនេះមក។

កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» គឺជាគំនិតផ្តួចផ្តើមបង្កើតឡើងឱ្យមានចូលរួមចំណែកក្នុងសហគមន៍ខ្មែរ ដើម្បីជួយគាំទ្រដល់គ្រួសារកំពុងជួបការលំបាក។ ដោយឈរលើស្មារតីសាមគ្គីភាព និងការជួយយកអាសាគ្នានៅក្នុងសហគមន៍ខ្មែរ គំនិតផ្តួចផ្តើមនេះ បានផ្តល់បណ្ណទិញទំនិញ ជូនដល់គ្រួសារទទួលផលដើម្បីទិញស្បៀងអាហារ គ្រឿងទេស និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដោយសេរីស្របតាមតម្រូវការជាក់ស្តែង ដែលធានាបាននូវជម្រើសដ៏សម្បូរបែប ភាពថ្លៃថ្នូរ និងការជួយគាំទ្រប្រកបដោយអត្ថន័យសម្រាប់គ្រួសារនីមួយៗ។

កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» នាពេលថ្មីៗនេះ ប្រព្រឹត្តទៅដោយមានការគាំទ្រយ៉ាងសកម្មតាមរយៈយុទ្ធនាការ «ទិញ កូកា-កូឡា ដើម្បីចូលរួមគាំទ្រកម្មវិធី កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ដោយក្រុមហ៊ុន កូកា-កូឡា បានចូលរួមបរិច្ចាគថវិកាចំនួន ៥០០ រៀល រាល់ការទិញភេសជ្ជៈ កូកា-កូឡា ១កេស ចូលទៅក្នុងមូលនិធិគាំទ្រសហគមន៍ ដែលរាប់ចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលយុទ្ធនាការនេះ កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ក្រុមហ៊ុនបានបរិច្ចាគថវិកាសរុបប្រមាណជិត ៦០០ លានរៀល ដើម្បីជួយដល់គ្រួសារចំនួន ៣,០០០ គ្រួសារ។ គ្រួសារនីមួយៗទទួលបានបណ្ណទិញទំនិញតម្លៃ ២០០,០០០ រៀល (ប្រមាណ ៥០ ដុល្លារអាមេរិក) និងប្រើប្រាស់បណ្ណនេះ ដើម្បីទិញគ្រឿងទេស ម្ហូបអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រួសារខ្លួន។

គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំឡើងតាមរយៈ កិច្ចសហការរវាងក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ជាមួយដៃគូក្នុងស្រុក ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ក្នុងការធ្វើការរួមគ្នាប្តេជ្ញាបន្តជួយគ្រាំទ្រសហគមន៍ ដែលក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ជួយ រៀបចំដំណើរការផ្សារតាមជំនាញឯកទេសផ្នែកលក់រាយរបស់ខ្លួន។ តាមរយៈកិច្ចសហការនេះ អតិថិជន អាជីវកម្ម និងអង្គការដៃគូក្នុងស្រុក បានរួមចំណែកយ៉ាងសំខាន់ដល់គំនិតផ្តួចផ្តើម ដែលផ្តោតលើការជួយគាំទ្រដល់ក្រុមគ្រួសារក្នុងសហគមន៍ខ្មែរ។

លោក រៀល សុធារ៉ា ប្រធានផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) បានមានប្រសាសន៍ថា៖ «ជាង ៣៣ ឆ្នាំមកហើយ ដែលកូកា-កូឡា ត្រូវបានផលិតក្នុងប្រទេសខ្មែរយើង ដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរយើង។ យើងបានរីកចម្រើនទៅមុខជាមួយបុគ្គលិកខ្មែរ ដោយបានរួមសុខទុក្ខ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងបានក្លាយជាចំណែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ដែលយើងចាត់ទុកជាផ្ទះរបស់យើង។ ការរៀបចំកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ជាលើកទី ៣ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការបម្រើជូនភេសជ្ជៈដល់ប្រជាជនខ្មែរតាមរយៈអាជីវកម្មរបស់យើង និងជាការតបស្នងត្រឡប់ទៅកាន់សហគមន៍របស់យើង ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនជាអតិថិជន និងអ្នកញ៉ាំកូកា-កូឡាបានចូលរួមចំណែកគាំទ្រជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍យើង»។

លោក គីម សេង នាយកជាន់ខ្ពស់ពាណិជ្ជកម្មនៃក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ក្នុងគំនិតផ្តួចផ្តើមមួយដែលផ្តល់ភាពបត់បែន និងសេរីភាពជូនបងប្អូនប្រជាជនក្នុងការជ្រើសរើសផលិតផល ដែលស័ក្តិសមបំផុតទៅនឹងតម្រូវការជាក់ស្តែងក្នុងគ្រួសារ។ តាមរយៈបទពិសោធន៍លក់រាយរបស់យើង និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសហគមន៍ យើងសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រនេះ ផ្តល់ផលប្រយោជន៍ស្របតាមតម្រូវការជាក់ស្តែងដល់បងប្អូនប្រជាជនខ្មែរ ដែលបានចូលរួមក្នុងកម្មវិធីដ៏ប្រសើរនេះ»។

ឯកឧត្តម ឃូ ពៅ អភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ព្រមទាំងដៃគូសហការទាំងអស់ ដែលបាននាំយកនូវគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ មកកាន់បងប្អូនប្រជាជនក្នុងខេត្តបន្ទាយមានជ័យ។ កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» បានផ្តល់ឱកាសឱ្យគ្រួសារងាយរងគ្រោះអាចជ្រើសរើសទំនិញចាំបាច់តាមតម្រូវការរបស់គ្រួសារនីមួយៗ ដោយពុំចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនឡើយ។ ការជួយគាំទ្រនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍របស់យើង ហើយបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ និងសម្រាលបន្ទុកប្រជាជនដែលកំពុងជួបការលំបាក»។

អ្នកស្រីស៊ុនពុំដែលបានចូលរួមក្នុងកម្មវិធីនៅខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបសប្បាយចិត្តណាស់បានទិញម្ហូបអាហារនៅភូមិរងចាំដោយមិនអស់លុយ។អរគុណដល់ក្រុមហ៊ុនកូកា–កូឡា»។

ចំណែកឯអ្នកស្រីបុនពឿនអ្នកចូលរួមម្នាក់ទៀតក៏បានសម្តែងអារម្មណ៍ថា៖ «ខ្ញុំមកពីភូមិជោគជ័យហើយថ្ងៃនេះខ្ញុំបានមកភូមិរង់ចាំដើម្បីទិញម្ហូបអាហារនិងគ្រឿងទេសនៅក្នុងកម្មវិធី «កូកា–កូឡាដើរផ្សារមិនអស់លុយរួមគ្នាជួយសហគមន៍»។ខ្ញុំបានទិញគ្រឿងទេសមីនិងភេសជ្ជៈកូកា–កូឡា។ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានឃើញបងប្អូនអ្នកភូមិរង់ចាំចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ខ្ញុំនឹងយករបស់របរដែលទិញបានទាំងអស់នេះទៅធ្វើម្ហូបសម្រាប់គ្រួសាររបស់ខ្ញុំ។សូមអរគុណដល់ក្រុមហ៊ុនកូកា–កូឡាដែលបានផ្តល់ឱកាសឱ្យខ្ញុំបានទិញរបស់របរដែលខ្ញុំត្រូវការ»។

កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍»  ដើម្បីជួយសហគមន៍លើកទី៣នេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ក្នុងការឆ្លើយតប និងផ្តល់ផលប្រយោជន៍ត្រឡប់ទៅកាន់សហគមន៍វិញ ដែលក្រុមហ៊ុនបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធអស់រយៈពេលជាងបីទសវត្សរ៍មកនេះ ព្រមទាំងបំផុសនូវស្មារតីសាមគ្គីភាពរួមគ្នា ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារដែលជួបការលំបាក និងជំរុញពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរឹងមាំនៅទូទាំងប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី​ (កូកា-កូឡា ខ្មែរ) ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយប្រទេសកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលក្រុមហ៊ុនបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ ចាប់តាំងពីឆ្នាំ1993មក កូកា-កូឡា ខ្មែរ បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើន និងការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនជាមួយបុគ្គលិកខ្មែររបស់យើង បានរួមចំណែកដល់ភាពរីកចម្រើនលូតលាស់របស់ប្រទេសកម្ពុជានៅគ្រប់កាលៈទេសៈ តាមរយៈការបង់ពន្ធជូនរដ្ឋ ការបង្កើតឱកាសផ្ទាល់ និងប្រយោលនៅក្នុងប្រព័ន្ធអាជីវកម្មរបស់យើង ការលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងការគាំទ្រសហគមន៍ក្នុងនាមជាពលរដ្ឋល្អ។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងដែលបានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានប្រតិបត្តិការទាំងស្រុងដោយបុគ្គលិកខ្មែរ។


ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនដៃគូផលិត និងចែកចាយរបស់ក្រុមហ៊ុន​ កូកា-កូឡា ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 9 ម៉ាកផលិតផល (9 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ដាសានី ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស Nutriboost និងMonster Energy (Coca-Cola, Sprite, Fanta, Dasani, Schweppes, Fuze Tea, Aquarius, Nutriboost and Monster Energy) ចែកចេញជា 8 ប្រភេទផលិតផលរួមមាន​៖ កូឡា(Colas) ទឹកក្រូច(Flavors) ភេសជ្ជៈសម្រាប់លាយ(Mixers) ភេសជ្ជៈប៉ូវកម្លាំង(Energy Drinks) តែ(Tea) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក(Isotonic) និងទឹកដោះគោ(Dairy)។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញគាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្មតូចធំជាង 50,000 កន្លែង នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត។

អំពីក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត (Swire Coca-Cola Limited)
ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា គឺជាផ្នែកមួយនៃក្រុមហ៊ុន ស្វាយអឺ ប៉ាស៊ីហ្វិក លីមីធីត (Swire Pacific Limited) ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង(Stock Code៖ 00019/ 00087)។ ក្នុងនាមជាក្រុមហ៊ុនផលិត និងចែកចាយកូកា-កូឡា ធំបំផុតលំដាប់ទី5 លើពិភពលោក ស្វាយអឺ កូកា-កូឡា មានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅ11ខេត្ត និងទីក្រុងសៀងហៃនៃចិនដីគោក តំបន់ស្វយ័តហុងកុង តំបន់តៃវ៉ាន់ អាស៊ីអាគ្នេយ៍ និងរដ្ឋជាច្រើនស្ថិតក្នុងភាគខាងលិចនៃសហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា និងក្រុមហ៊ុន កូកា-កូឡា ចាប់ផ្តើមតាំងពីឆ្នាំ 1965 ក្នុងពេលដែលក្រុមហ៊ុន ស្វាយអឺ កាន់កាប់ភាគហ៊ុនច្រើនជាងគេក្នុងក្រុមហ៊ុនផលិត និងចែកចាយនៅហុងកុង។ បច្ចុប្បន្នក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា គ្រប់គ្រង និងប្រតិបត្តិការរោងចក្រផលិតចំនួន 41 មានផលិតភេសជ្ជៈជាង 60 ម៉ាកផលិតផល និងចែកចាយផលិតផលទាំងនោះ ទៅកាន់ប្រជាជនជាង 940 លាននាក់ ក្នុងអត្រាការលក់ប្រចាំឆ្នាំលើសពី 2.3 ពាន់លានកេស។

Kien Sereyvuth

IT Technical Support

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា