ក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់, អាមេរិក ខាតលុយដល់ ៤៨ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់, អាមេរិក ខាតលុយដល់ ៤៨ ពាន់លានដុល្លារ

ក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់, អាមេរិក ខាតលុយដល់ ៤៨ ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានខាតបង់ប្រាក់កើនដល់ ៤៨ ពាន់ ៣០០ លានដុល្លារ ក្នុងយុទ្ធនាការយោធាទ្រង់ទ្រាយធំកម្ចាត់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីភ្លើងសង្គ្រាមមជ្ឈិមបូព៌ាបានឆាបឆេះកាលពីខែចុងខែកុម្ភៈ ឆ្នាំ២០២៦ ។ នេះបើតាមអះអាងរបស់មន្រ្តីមន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ ។

លោក Arthur Miller ជំនួយការរដ្ឋមន្ត្រីកងទ័ពជើងទឹកទទួលបន្ទុកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិយាយថា ចំនួនលុយដែលខាតបង់ទាំង ៤៨ ពាន់ ៣០០ លានដុល្លារនេះ រួមបញ្ចូលទាំងការចំណាយលើគ្រាប់រំសេវ ការជំនួសសម្ភារយោធាដែលខូចខាត ឬបាត់បង់ និងការចំណាយលើប្រតិបត្តិការយោធាទាំងមូល ។

យ៉ាងណា ការកើនឡើងការខាតបង់ដ៏ច្រើនសម្បើមនេះនៅមិនទាន់រាប់បញ្ចូលថវិកាសម្រាប់ជួសជុលមូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ដែលរងការខូចខាត ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់នោះទេ ។

បើតាមកាសែត The Wall Street Journal ដែលរាយការណ៍កាលពីខែមុនបានឲ្យដឹងថា ការខូចខាតមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ាអាចមានតម្លៃចន្លោះពី ៥ ទៅ ១៥ ពាន់លានដុល្លារ ។

តួលេខខាតបង់ចុងក្រោយបំផុតនេះបានកើនឡើងប្រហែល ២៧ ភាគរយ បើធៀបនឹងការប៉ាន់ស្មានរបស់ការិយាល័យថវិកាសភា ហៅកាត់ CBO កាលពីថ្ងៃទី១ ខែសីហាកន្លងទៅ ដែលមានត្រឹមតែ ៣៨ ពាន់លានដុល្លារប៉ុណ្ណោះ ។

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានចាប់ផ្តើមឆាបឆេះកាលពីចុងខែខែកុម្ភៈកន្លងទៅ បន្ទាប់ពីអាមេរិក និងសម្ព័ន្ធមិត្តស្អិតរមួតអ៊ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារឈុតធំប្រឆាំងអ៊ីរ៉ង់ ។

ក្រោយមក ភាគីជម្លោះបានឈានដល់បទឈប់បាញ់មួយកាលពីខែមេសា ប៉ុន្តែការប្រយុទ្ធគ្នារវាងអាមេរិក និងអ៊ីរ៉ង់បានកើតឡើងជាបន្តបន្ទាប់ ខណៈកិច្ចចរចាបានជាប់គាំង ទោះបីប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាកាលពីខែមិថុនាក៏ដោយ ៕

ប្រភព ៖ Anadolu និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា