ប្រមុខ UN ព្រមានថា ការរួមបញ្ចូល AI ជាមួយអាវុធនុយក្លេអ៊ែរ គឺជា «រូបមន្តនៃមហន្តរាយ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខ UN ព្រមានថា ការរួមបញ្ចូល AI ជាមួយអាវុធនុយក្លេអ៊ែរ គឺជា «រូបមន្តនៃមហន្តរាយ»
នយោបាយ• 26/11/2026

ប្រមុខ UN ព្រមានថា ការរួមបញ្ចូល AI ជាមួយអាវុធនុយក្លេអ៊ែរ គឺជា «រូបមន្តនៃមហន្តរាយ»

ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ព្រមានថា ការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ AI ជាមួយអាវុធនុយក្លេអ៊ែរ គឺជា «រូបមន្តនៃមហន្តរាយ» ដោយលោកបានអំពាវនាវឱ្យបង្កើតក្របខ័ណ្ឌពហុភាគី ដើម្បីគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC កាលពីថ្ងៃអង្គារ ស្តីពីទំនាក់ទំនងរវាងបច្ចេកវិទ្យាថ្មីៗ និងសន្តិសុខជាតិ។

លោក ហ្គូទែរ៉េស លើកឡើងថា AI អាចធ្វើឱ្យជីវិតមនុស្សនៅគ្រប់ទីកន្លែងកាន់តែប្រសើរឡើង ប្រសិនបើបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ដោយមានការទទួលខុសត្រូវ និងចែករំលែកឱ្យបានទូលំទូលាយ។

យ៉ាងណា លោក ហ្គូទែរ៉េស បានសម្តែងការព្រួយបារម្ភចំពោះការប្រើប្រាស់ AI ដែលកំពុងកើនឡើងនៅលើសមរភូមិ ដោយលោកអះអាងថា ការរួមបញ្ចូល AI ដែលអាចកើតមានជាមួយប្រព័ន្ធបញ្ជាការ គ្រប់គ្រង និងទំនាក់ទំនងនុយក្លេអ៊ែរ គឺជារូបមន្តនៃមហន្តរាយ។

ទន្ទឹមគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ សង្កត់ធ្ងន់ថា AI គួរតែត្រូវបានដាក់ឱ្យស្ថិតក្រោមស្តង់ដារដូចគ្នានឹងថាមពលនុយក្លេអ៊ែរ ក៏ដូចជាបច្ចេកវិទ្យាផ្សេងទៀតដែលមានភាពជឿទុកចិត្ត។

បន្ថែមលើនេះ លោកក៏បានអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ រួមគ្នាធ្វើការឆ្ពោះទៅរកការបង្កើត «ក្របខ័ណ្ឌពហុភាគីសម្រាប់ការគ្រប់គ្រងហានិភ័យ AI ដែលមានការត្រួតពិនិត្យឯករាជ្យ និងគួរឱ្យទុកចិត្ត»៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា