អ៊ុយក្រែន ថា ការដោះដូរឈ្លើយសឹកឈុតធំជាមួយ រុស្ស៊ី អាចនឹងចាប់ផ្តើមនៅចុងខែនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា ការដោះដូរឈ្លើយសឹកឈុតធំជាមួយ រុស្ស៊ី អាចនឹងចាប់ផ្តើមនៅចុងខែនេះ

អ៊ុយក្រែន ថា ការដោះដូរឈ្លើយសឹកឈុតធំជាមួយ រុស្ស៊ី អាចនឹងចាប់ផ្តើមនៅចុងខែនេះ

កៀវ ៖ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Budanov បានថ្លែងអះអាងកាលពីថ្ងៃ ពុធ ថា ការដោះដូរឈ្លើយសឹកឈុតធំរវាងអ៊ុយក្រែន និងរុស្ស៊ី អាចនឹងចាប់ផ្តើមនៅចុងខែវិច្ឆិកា នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ។

ការអះអាងនេះកើតឡើង បន្ទាប់ពីភាគីជម្លោះអ៊ុយក្រែន និងរុស្ស៊ី កាលពីដើមខែនេះ បានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំមួយ ក្នុងអំឡុងកិច្ចចរចានៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ។

ហើយការដោះដូរឈ្លើយសឹកនេះ ត្រូវបានរំពឹងថា នឹងក្លាយជាការវិវឌ្ឍដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាមនុស្សធម៌ ដែលកើតឡើងពីសង្គ្រាមរវាងប្រទេសទាំងពីរ ។

ប៉ុន្តែអ្វីដែលពិភពលោកសោកស្តាយនោះ កិច្ចប្រជុំត្រីភាគីដែលដំណើរការអស់រយៈពេលពីរថ្ងៃកន្លងទៅនេះ នៅពុំទាន់អាចសម្រេចបាននូវរបកគំហើញសំខាន់ណាមួយ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយជិត៥ឆ្នាំនៅឡើយទេ ។

ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Budanov បានទម្លាយប្រាប់អ្នកសារព័ត៌មានថា ទំនងជានៅចុងខែវិច្ឆិកា ឬដើមខែធ្នូ គឺជាកាលបរិច្ឆេទដែលអាចសម្រេចបានការវិលត្រឡប់មកវិញនៃឈ្លើយសឹកឈុតធំដំបូង ។

លោក Budanov លើកឡើងថា ការដោះដូរឈ្លើយសឹកនេះ ត្រូវបានរំពឹងថា នឹងពាក់ព័ន្ធជាមួយអ្នកទោសសង្គ្រាមប្រមាណ ១.០០០ នាក់ ដែលនឹងត្រូវអនុវត្តជាដំណាក់កាលៗ ប៉ុន្តែលោកថា ដំណើរការនេះកំពុងស្ថិតក្រោមការសម្របសម្រួលជាមួយភាគីរុស្ស៊ី ។

យ៉ាងណា ទោះបីការរៀបចំដោះដូរឈ្លើយសឹកឈុតធំ អាចក្លាយជាជំហានវិជ្ជមានមួយ ក្នុងការកាត់បន្ថយភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏បញ្ហាសន្តិសុខ ជាពិសេសបញ្ហាទឹកដី នៅតែជាចំណុចខ្វែងគំនិតគ្នាដ៏រសើប ដែលមិនទាន់មានដំណោះស្រាយនៅឡើយ ៕

ប្រភព ៖ Interfax-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា