កម្លាំងចម្រុះចុះឃាត់ និងដកហូតទូកអូសលៀសខុសច្បាប់ចំនួន ២០ទូក នៅតំបន់បឹងទន្លេសាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្លាំងចម្រុះចុះឃាត់ និងដកហូតទូកអូសលៀសខុសច្បាប់ចំនួន ២០ទូក នៅតំបន់បឹងទន្លេសាប

កម្លាំងចម្រុះចុះឃាត់ និងដកហូតទូកអូសលៀសខុសច្បាប់ចំនួន ២០ទូក នៅតំបន់បឹងទន្លេសាប

កងកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានបន្តចុះបង្ក្រាបបទល្មើសនេសាទ និងការដឹកជញ្ជូនលៀសខុសច្បាប់នៅតំបន់បឹងទន្លេសាបជាបន្តបន្ទាប់ ដើម្បីការពារធនធានជលផល និងជីវៈចម្រុះ។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កម្លាំងចម្រុះបានឃាត់ទូកអូសលៀសចំនួន ២០ទូក ដែលបានធ្វើសកម្មភាពអូសលៀសដោយប្រើប្រាស់ម៉ាស៊ីនកែច្នៃខុសច្បាប់ និងធ្វើសកម្មភាពនេសាទនៅក្រៅតំបន់ដែលបានអនុញ្ញាត ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតទូកអូសលៀសខុសច្បាប់ចំនួន ២០ ទូក។

ក្នុងប្រតិបត្តិការនេះ កងកម្លាំងចម្រុះ បានធ្វើការអប់រំណែនាំដល់ប្រជានេសាទឱ្យយល់ដឹងអំពីការអនុវត្តច្បាប់ស្តីពីជលផល និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទដោយខុសច្បាប់។ ចំណែកទូកអូសលៀសទាំង ២០ទូក ត្រូវបានសមត្ថកិច្ចយកមករក្សាទុកជាបណ្តោះអាសន្ននៅទីស្នាក់ការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

ប្រភពខាងលើនេះបានបន្តឱ្យដឹងថា ការប្រើប្រាស់ឧបករណ៍អូសលៀសខុសច្បាប់ ជាពិសេសឧបករណ៍ ដែលបំពាក់ដោយម៉ាស៊ីនកែច្នៃ អាចបង្កផលប៉ះពាល់ដល់ស្រទាប់បាតបឹង ជម្រកសត្វទឹក ធនធានមច្ឆជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

បើតាមគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ការបន្តពង្រឹងប្រតិបត្តិការចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកស្រកនេះ គឺសំដៅទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការពារធនធានធម្មជាតិ និងលើកកម្ពស់ការនេសាទប្រកបដោយនិរន្តរភាព សំដៅធានាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ជាទីបញ្ចប់ អាជ្ញាធរបានអំពាវនាវឲ្យប្រជានេសាទរួមគ្នាគោរពច្បាប់ជលផល បញ្ឈប់ការនេសាទខុសច្បាប់ និងការពារបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រជាជាតិខ្មែរ៕

ដោយៈម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា