អ្នកជិះកង់ ៤០០នាក់ នឹងជិះចម្ងាយ ១២៥គីឡូម៉ែត្រ ពីភ្នំពេញទៅភ្នំគិរីរម្យ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពង់ស្ពឺ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជិះកង់ ៤០០នាក់ នឹងជិះចម្ងាយ ១២៥គីឡូម៉ែត្រ ពីភ្នំពេញទៅភ្នំគិរីរម្យ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពង់ស្ពឺ

អ្នកជិះកង់ ៤០០នាក់ នឹងជិះចម្ងាយ ១២៥គីឡូម៉ែត្រ ពីភ្នំពេញទៅភ្នំគិរីរម្យ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖​ ដើម្បីចូលរួមអបអរសាទរបុណ្យភ្នំគិរីរម្យលើកទី១ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តកំពង់ស្ពឺ ព្រឹត្តិការណ៍ ជិះកង់ទ្រង់ទ្រាយធំមួយ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។ ព្រឹត្តិការណ៍នេះ នឹងមានអ្នកជិះកង់ស្ម័គ្រចិត្តប្រមាណ ៤០០នាក់ធ្វើដំណើរលើចម្ងាយផ្លូវ ១២៥គីឡូម៉ែត្រ ដោយចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិភ្នំគិរីរម្យ។

ព្រឹត្តិការណ៍ជិះកង់អបអរសាទរបុណ្យភ្នំគិរីរម្យលើកទី១ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយ​ក្លឹបអ្នកជិះ​កង់ចម្រុះអូដាក កម្ពុជា និងមានការគាំទ្រពីក្រសួងទេសចរណ៍។

អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ព្រឹត្តិការណ៍ជិះកង់នេះគ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាង​រាស្ត្រ​​មណ្ឌលខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម ជាម ចាន់សោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ។

តាមគម្រោង អ្នកជិះកង់ស្ម័គ្រចិត្តទាំង ៤០០នាក់ នឹងជួបជុំគ្នានៅព្រឹកថ្ងៃទី៥ ខែធ្នូ ដោយចាប់ផ្តើមចេញដំណើរពីស្ពានអាកាសផ្សារដីហុយ រាជធានីភ្នំពេញ និងបញ្ចប់ទីនៅលើភ្នំគិរីរម្យ ក្នុងចម្ងាយផ្លូវសរុប ១២៥គីឡូម៉ែត្រ។

លោក ឈួន សុភ័ក្កដា ប្រធានក្លឹបអ្នកជិះកង់ចម្រុះអូដាក កម្ពុជា បានបញ្ជាក់ថា ការចុះឈ្មោះចូលរួមគឺមិនតម្រូវឱ្យបង់ថវិកាឡើយ ហើយ​អ្នក​ចូលរួមនឹងទទួលបានអាវយឺត និងអាហារសម្រន់ដោយឥតគិតថ្លៃថែមទៀតផង។

តាមរយៈព្រឹត្តិការណ៍ជិះកង់នេះ អ្នករៀបចំកម្មវិធីរំពឹងថា នឹងមិនត្រឹមតែជួយបំផុសស្មារតីស្រឡាញ់កីឡាដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងជាកម្លាំងចលករដ៏សំខាន់ ក្នុងការបង្ហាញពីសមិទ្ធផលអភិវឌ្ឍន៍ សម្រស់ធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត​នៅខេត្ត​កំពង់ស្ពឺ​កាន់តែច្រើនថែមទៀត៕


ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា