ការសិក្សាមួយបង្ហាញថា ភូមិជនបទនៅកម្ពុជាមានការអភិវឌ្ឍច្រើន ​​តែមិនទាន់ចូលដល់ដំណាក់កាលជឿនលឿននៅឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសិក្សាមួយបង្ហាញថា ភូមិជនបទនៅកម្ពុជាមានការអភិវឌ្ឍច្រើន ​​តែមិនទាន់ចូលដល់ដំណាក់កាលជឿនលឿននៅឡើយ

ការសិក្សាមួយបង្ហាញថា ភូមិជនបទនៅកម្ពុជាមានការអភិវឌ្ឍច្រើន ​​តែមិនទាន់ចូលដល់ដំណាក់កាលជឿនលឿននៅឡើយ

របាយការណ៍សិក្សារបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ ឆ្នាំ២០២៦ ដែលត្រូវបានដកស្រង់មកផ្សាយដោយក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃព្រហស្បតិ៍នេះ ភូមិជនបទនៅកម្ពុជាភាគច្រើនបានឆ្លងផុតដំណាក់កាលអភិវឌ្ឍន៍ទាបបំផុត ប៉ុន្តែមិនទាន់ឈានដល់ដំណាក់កាលអភិវឌ្ឍន៍ជឿនលឿននៅឡើយទេ។​

ការសិក្សាលើភូមិជនបទចំនួន៤៨ ក្នុងខេត្តចំនួន១២ បានបង្ហាញថា ភូមិជនបទប្រមាណ ៥៣% មានការអភិវឌ្ឍច្រើន ៤២,៥% កំពុងអភិវឌ្ឍន៍ និង ៤,៣% មានការអភិវឌ្ឍតិចតួច ខណៈភូមិជនបទដែលទទួលបានការអភិវឌ្ឍជឿនលឿន មានប្រមាណ ០.២% ប៉ុណ្ណោះ។

លទ្ធផលនៃការសិក្សានេះបញ្ជាក់ថា ភូមិជនបទនៅកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយសារជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទមានភាពល្អប្រសើរឡើង លទ្ធភាពទទួលបានសេវាបរិក្ខារមូលដ្ឋាន និងអត្រានៃករណីអសន្តិសុខមានកម្រិតទាបនៅកម្រិតសហគមន៍ជនបទ។

ដោយឡែក ការសិក្សាដដែលនេះបានបង្ហាញផងដែរថា ភូមិជនបទស្ថិតក្នុងតំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍតិចតួចដោយសារកត្តាភូមិសាស្ត្រ កង្វះភាពជាអ្នកដឹកនាំ កង្វះស្មារតីសាមគ្គីភាព និងកង្វះការចូលរួមសហការក្នុងសហគមន៍។ល។

ជាមួយគ្នានេះ វិសមភាពនៃការអភិវឌ្ឍភូមិនៅតំបន់ជនបទនៅតែមានគួរឱ្យកត់សម្គាល់ ជាពិសេសវិសមភាពនៃការអភិវឌ្ឍរវាងភូមិជនជាតិដើមភាគតិច និងភូមិមិនមែនជាជនជាតិដើមភាគតិច ដែលក្នុងនោះ ឃើញថា ៨៨% នៃភូមិជនជាតិដើមភាគតិចកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល និងកំពុងអភិវឌ្ឍន៍។

យោងតាមទិន្នន័យអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ប្រជាជនរស់នៅតំបន់ជនបទមានចំនួន ១០លាន ៦សែននាក់ ស្មើនឹង៦០,៤%នៃប្រជាជនសរុប ឬស្មើនឹងចំនួន ២លាន ៦សែនគ្រួសារ​ ក្នុងនោះមានគ្រួសារចំនួន៤០% ពឹងផ្អែកលើចំណូលពីការងារដែលទទួលបានប្រាក់ឈ្នួល  ជិត២៦% ពឹងផ្អែកលើអាជីវកម្មគ្រួសារ ហើយ២៥,៨% ពឹងផ្អែកលើការធ្វើកសិកម្ម ឬនេសាទ។ សេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ​ គឺពឹងផ្អែកលើ​កសិកម្មជាចម្បង។

ដើម្បីធានាឱ្យការអភិវឌ្ឍសហគមន៍ជនបទ ប្រកបដោយប្រសិទ្ធភាព ភាពធន់ បរិយាបន្ន និងនិរន្តរភាព  រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣។ ផែនការនេះផ្តោតលើការពង្រឹងប្រសិទ្ធភាពការអភិវឌ្ឍភូមិ និងសហគមន៍ជនបទ, ការជំរុញការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ ព្រមទាំងការអភិរក្ស និងអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា