បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីព័ត៌មាន៖បញ្ញាសិប្បនិម្មិតអាចប្រើជា​ជំនួយ​ការបាន ប៉ុន្តែមិនអាចប្រើសរសេរព័ត៌មានជំនួសបានទេ

រដ្ឋមន្ត្រីព័ត៌មាន៖បញ្ញាសិប្បនិម្មិតអាចប្រើជា​ជំនួយ​ការបាន ប៉ុន្តែមិនអាចប្រើសរសេរព័ត៌មានជំនួសបានទេ

ភ្នំពេ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានលើកឡើងថា ការសេរសេរព័ត៌មាន ដោយ​ប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬអេអាយ​(AI )គឺបានត្រឹម​តែជាជំនួយការប៉ុណ្ណោះ មិនអាចយកមកសរសេរ​ជំនួស​បាននោះទេ ។

ក្នុងពិធីបិទបញ្ចប់គម្រោងមេគង្គ-ឡានឆាង របស់ក្រសួង​ព័ត៌មាន​ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ៖ ពង្រឹងកិច្ច​ខិតខំប្រឹងប្រែងប្រយុទ្ធប្រប្រឆាំង​ព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពីការ​ប្រឆាំង​ព័ត៌មាន ក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន ដំណាក់កាល​ទី២ នាទីស្តីការក្រសួងព័ត៌មាន កាលពី​រសៀល​ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ទៅកាន់អ្នកចូល​រួមថា ករណីសរសេរព័ត៌មានដែលប្រើប្រាស់AI ផល​ប្រយោជន៍ គឺលឿន ប៉ុន្តែផលវិបាក គឺយើងមិនមាន​មូលដ្ឋាន​អ្វីនោះទេ ព្រោះម៉ាស៊ីនជាអ្នកធ្វើកិច្ចការ​ទាំងអស់។ត្រង់ចំណុចនេះឯកឧត្តមរដ្ឋមន្ត្រី ក្រើនរំលឹក​ឱ្យប្រើប្រាស់ត្រឹមតែជំនួយ, កុំ​ប្រើជំនួស។ បច្ចេកវិទ្យាAI មិនអាចជំនួសទៅលើការទទួលខុសត្រូវរបស់យើងនៅចំពោះមុខច្បាប់បានទេ ។

បច្ចុប្បន្នជាយុគសម័យដែលបច្ចេកវិទ្យាធ្វើដំណើរលឿន ជាងពេលណាៗទាំងអស់។បច្ចេកវិទ្យាឌីជីថល និងបញ្ញា​សិប្បនិម្មិតបាន​ពង្រីក​លទ្ធភាព និងវិសាលភាពក្នុងការ​ទទួលចំណេះដឹង ភាពច្នៃប្រឌិត និងការចូលរួមរបស់​មនុស្ស​គ្រប់រូប។

សំដៅទៅលើភាពរហ័សខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបាន​ទាញការចាប់អារម្មណ៍ថា បច្ចេកវិទ្យាក៏ត្រូវបានគេប្រើ​ប្រាស់ដើម្បីផលិតនិង​ចាយ​ព័ត៌មានក្លែងក្លាយ ដែល​បង្កជាបញ្ហាប្រឈមនិងភាពស្មុគ្រស្មាញដល់សង្គមជាតិ។ទន្ទឹមនេះឯកឧត្តម បានក្រើនរំលឹកដល់​អង្គភាព​សារព័ត៌​មាន និងអ្នកសារព័ត៌មាន ថា មានតួនាទីស្នូលក្នុងការផ្តល់​ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលា ដោយឈរលើ​ការផ្ទៀងផ្ទាត់ច្បាស់លាស់ និងការផ្សព្វផ្សាយប្រកប​ដោយក្រមសីលធម៌វិជ្ជាជីវៈ។ ចំណែកអ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ក៏គួរប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួនក្នុងទិសដៅវិជ្ជមានផងដែរ។អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកមាន​ឥទ្ធិពល​លើបណ្តាញសង្គម គួរយកទៅ​អនុវត្ត​ជាប្រចាំគឺ៖ «បង្ការ ផ្ទៀងផ្ទាត់ សហការ» ដោយបង្ការមុន​ពេល​ព័ត៌មាន​មិនពិតរីករាលដាល។ ផ្ទៀងផ្ទាត់ មុនពេលជឿ ឬផ្សព្វផ្សាយ ព័ត៌មាន។ សហការ ដើម្បីបង្កើតបរិយា​កាសព័ត៌មានដែលមានភាពជឿទុកចិត្ត និងមានភាពធន់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយ​ពី​រដ្ឋាភិបាលចិន តាមរយៈមូលនិធិពិសេសនៃកិច្ចសហ​ប្រតិបត្តិការមេគង្គ-ឡានឆាង ទៅលើយុទ្ធនាការលុប​បំបាត់ព័ត៌មានក្លែងក្លាយ។

ឯកឧត្តម នេត្រ ភក្រ្តា សង្ឃឹមថា លទ្ធផល បទពិសោធន៍ និងចំណងកិច្ចសហប្រតិបត្តិការ ដែលទទួលបានពី​គម្រោង​នេះ នឹងត្រូវ​បានបន្ត​អនុវត្ត និងពង្រីកវិសាល​ភាពឱ្យកាន់តែទូលំទូលាយ ដើម្បីរួម ចំណែកកសាង​សង្គមមួយដែលមានចំណេះដឹងផ្នែកព័ត៌មាន មានភាព​ធន់​នឹងព័ត៌មានក្លែងក្លាយ និង ព័ត៌មានបំភ្លៃ ព្រមទាំង​មានទំនុកចិត្តខ្ពស់លើព័ត៌មានពិត និងត្រឹមត្រូវ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា